បញ្ហាផ្លូវភេទស្ត្រីដែលកើតមានជាញឹកញាប់

មនុស្សគ្រប់គ្នាគឺមានលក្ខណៈខុសៗគ្នាទាំងអស់ ហើយក៏មានបញ្ហាច្រើនផងដែរ។ ហើយបើសិនជាស្ត្រីពិតជាប្រឈមនឹងបញ្ហាទាក់ទងនឹងការរួមភេទមែន វាក៏គ្មានអ្វីដែលត្រូវភ័យខ្លាចដែរ។ តាមពិតវាគឺជារឿងល្អទៅវិញទេដែលបានដឹងអំពីរឿងនេះ។
ខាងក្រោមនេះគឺជាបញ្ហាផ្លូវភេទមួយចំនួនតូចរបស់ស្ត្រីដែលកើតមានជាញឹកញាប់៖
- ស្ត្រីភាគច្រើនត្អូញត្អែរអំពីការឈឺចាប់ និងការមិនស្រួលក្នុងពេលរួមភេទ។ ការមិនមានផាសុខភាពនេះប្រហែលជាស្ថិតក្នុងកម្រិតនៃការសូកបញ្ចូល លិង្គ ឬក្រោយពីនាងឈានដល់ចំណុចកំពូល។

- ស្ត្រីច្រើនតែត្អូញត្អែរអំពីការមិនសូវមានទឹករំអិលគ្រប់គ្រាន់ ក្នុងពេលរួមភេទ។ រឿងនេះប្រហែលដោយសារតែកង្វះការភ្ញោចពីខាងក្រៅ ឬការបរបោសអង្អែលមុនរួមភេទ ឬ  ស្ត្រេសលើរាងកាយ។ តំបន់ទ្វារមាសត្រូវបានបង្កើតឡើងដោយជាលិការពុកផុយ ដែលវាងាយនឹងរហែក ឬប្រឈមមុខនឹងការដាច់ដោចបើសិនជាការសូកបញ្ចូលលិង្គធ្វើឡើងដោយមិនមានទឹករំអិលគ្រប់គ្រាន់។

- ដើម្បីចៀសវាងករណីនេះ បុរសគួរតែព្យាយាម និងផ្តល់ពេលឱ្យបានច្រើនដល់ស្ត្រីទើបនាងឈានដល់កម្រិតសុខស្រួលបាន។

- ជម្រើសមួយផ្សេងទៀតប្រើទឹករំអិលបន្ថែម ព្រោះវាមានភាពងាយស្រួល, តម្លៃថោក និងសុវត្ថិភាព។

- បើសិនជាទឹករំអិលមិនអាចជួយកាត់បន្ថយការឈឺចាប់ក្នុងពេលរួមភេទទេ ចូរទៅពិគ្រោះជាមួយអ្នកជំនាញខាងរោគស្ត្រី។

- បញ្ហាផ្លូវភេទមួយផ្សេងទៀតដែលកើតមានជាញឹកញាប់ដែរគឺថា មុខរបស់មនុស្សស្រីនឹងមានភាពតក់ស្លុតក្នុងពេលរួមភេទ។ ការថប់អារម្មណ៍ និងស្ត្រេសច្រើនតែធ្វើឱ្យអស្ថេរភាពដល់កម្រិតអ័រម៉ូនក្នុងរាងកាយ ដែលជាហេតុនាំឱ្យឆាប់ឈានដល់ចំណុចកំពូលពេក ឬរួមភេទបរាជ័យ។ ការភ័យខ្លាច និងការកើនសម្ពាធក្នុងចិត្តមនុស្សស្រីច្រើនតែរំខានដល់សកម្មភាពជីវិតផ្លូវភេទពួកគេ។ មានកត្តាជាច្រើនដូចជា ជំងឺ, ករណីគំរាមកំហែង, ការឈឺចាប់ដោយសាររួមភេទ ឬស្ត្រេសពីកន្លែងការងារសុទ្ធតែដើរតួជាមូលហេតុដែលកើតមានជាញឹកញាប់ ចំពោះបញ្ហាក្នុងជីវិតផ្លូវភេទ។

- វដ្ដរដូវមិនទៀងទាត់ក៏អាចបណ្តាលឱ្យមានបញ្ហាផ្លូវភេទលើមនុស្សស្រីបានដែរ។ តំបន់ពោះខាងក្រោមច្រើនតែបន្សល់ទុកអារម្មណ៍មិនស្រួលក្រោយពីការធ្លាក់ឈាមរដូវជារៀងរាល់ខែ ហើយរឿងនេះវាមានលក្ខណៈខុសៗគ្នាទៅតាមស្ត្រីម្នាក់ៗ។ ហើយការរួមភេទមួយទោះក្រោយពីមករដូវហើយក៏ដោយប្រហែលជាអាចធ្វើឱ្យមនុស្សស្រីឈឺចាប់បានដែរ ប៉ុន្តែវាមិនមែនកើតមានលើមនុស្សគ្រប់គ្នាទាំងអស់នោះទេ។

- ជាយូរមកហើយ បញ្ហាផ្លូវភេទរបស់ស្ត្រីអាចក្លាយទៅជារឿងចិត្តសាស្ត្រផងដែរ។ ស្ត្រីម្នាក់ត្រូវតែយល់ដឹង និងកំណត់រោគវិនិច្ឆ័យឱ្យបានប្រុងប្រយ័ត្នជានិច្ចទៅតាមរោគសញ្ញានៃ ការឈឺចាប់, ការកើតមានការឈឺចាប់ និងតំបន់ណាមួយជាក់លាក់ក្នុងទ្វារមាសមុនពេលឈានដល់ការសន្និដ្ឋាន។ ដំបូន្មានរបស់គ្រូពេទ្យអាចជួយដោះស្រាយបញ្ហានេះបាន។

- ជំងឺដូចជា ជំងឺបេះដូង, អតុល្យភាពអ័រម៉ូន និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដូចជា តម្រងនោមធ្វើការមិនបានល្អ, ជំងឺសរសៃប្រសាទ, រ៉ាំងរដូវ និងការប្រើថ្នាំក៏អាចបណ្តាលឱ្យមានបញ្ហាដល់ការរួមភេទ និងមានការខូចខាតដល់ចំណង់ផ្លូវភេទជាប់រហូតបានដែរ។

- ការចាស់ទៅតាមអាយុអាចជាកត្តាដ៏សំខាន់មួយផ្សេងទៀតសម្រាប់ស្ត្រីព្រោះនឹងមានបញ្ហាផ្លូវភេទកើតមានច្រើន។

- ជាញឹកញាប់ គីសអូវ៉ែ, ការរលាកទ្វារមាស, ការបង្ករោគផ្សិត ឬជំងឺ Endometriosis អាចជាបញ្ហាដែលបណ្តាលមកពីការរួមភេទ។ រឿងនេះគួរតែព្យាបាលជាមួយនឹងការយកចិត្តទុកដាក់ឱ្យបានច្រើនព្រោះ ការបង្ករោគរបស់វាមានការពិបាក ហើយក៏មិនងាយធូរស្រាលទៅវិញដែរ។ សម្រាប់លទ្ធផលរយៈពេលយូរអង្វែង ការប្រើថ្នាំបានត្រឹមត្រូវគួរតែធ្វើតាមដើម្បីកុំឱ្យមានបញ្ហាផ្លូវភេទក្នុងជីវិតទៀត។ ម្យ៉ាងវិញទៀត ការសូកបញ្ចូលលិង្គច្រើនតែក្លាយទៅជាការឈឺចាប់ខ្លាំងក្លារបស់ស្ត្រី ក្នុងរយៈពេលយូរដែរ៕

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!