ស្ត្រីក្នុងដំណាក់កាលផ្ទុះអូវ៉ុលមានការស្រមើស្រមៃផ្លូវភេទច្រើនជាងធម្មតា

ការសិក្សាជាច្រើនទៅលើភាពខុសគ្នានៃចំណង់ផ្លូវភេទ របស់មនុស្សតាមការមករដូវបានឱ្យដឹងថា ស្ត្រីមានការស្រមើស្រមៃខាងផ្លូវភេទច្រើនជាងធម្មតានៅពេលពួកគេ ស្ថិតក្នុងដំណាក់កាលផ្ទុះអូវ៉ុល។ ការសិក្សាមួយដែលបានចុះផ្សាយកាលពីឆ្នាំ ២០០៧ រកឃើញថា នៅពេលសម្ភាសន៍ជាមួយស្ត្រីស្ថិតក្នុងដំណាក់កាលផ្ទុះអូវ៉ុល ពួកគេប្រាប់ថាចូលចិត្តមនុស្សប្រុសក្នុងពេលនេះ។ ការសិក្សាជាច្រើនទៀតក៏បានឱ្យដឹងដែរថា ស្ត្រីម្នាក់អាចមានពិសោធន៍កើនឡើងអំពីការស្រមើស្រមៃខាងផ្លូវភេទ ក្នុងពេលវេលាមួយដែលអាចបង្កកំណើតច្រើនបំផុតនៃវដ្តរដូវរបស់នាង។

ការសិក្សាមួយដែលធ្វើឡើងដោយលោក សាមានថា ដាវសុន (Samantha Dawson) បានឱ្យដឹងថា ការស្រមើស្រមៃខាងផ្លូវភេទ និងការសុបិនឃើញរួមភេទទាំងថ្ងៃមិនមែនអាស្រ័យទៅលើភាពអាចធ្វើ បាននៃការឆ្លើយតបរបស់ដៃគូរួមភេទដែលស្រមៃនោះទេ តែវាបែរជាក្លាយទៅជាការបង្ហាញថាអ្នកជាមនុស្សស្រីដែលចាប់អារម្មណ៍ លើការរួមភេទច្រើនជាងមនុស្សស្រីធម្មតាទៅវិញ។ ដើម្បីធ្វើការសិក្សានេះបាន អ្នកស្រាវជ្រាវបានចំណាយលុយសម្រាប់ស្ត្រីនៅលីវដែលស្រឡាញ់មនុស្ស ភេទខុសគ្នាឱ្យតាមដានទៅលើការសុបិនឃើញរួមភេទទាំងថ្ងៃជាប្រចាំថ្ងៃតាមអ៊ីនធើណេតរយៈពេលប្រហែលមួយខែ។ តាមរយៈការរាប់បញ្ច្រាសពីវដ្តរដូវមុនៗ អ្នកស្រាវជ្រាវបានទុកគម្លាតរយៈពេល ១០ថ្ងៃដើម្បីឱ្យស្ត្រីម្នាក់ៗអាចទំនងជាស្ថិតក្នុងដំណាក់កាលផ្ទុះអូវ៉ុល។ ក្នុងរយៈពេល ១០ថ្ងៃនេះ ស្ត្រីម្នាក់ៗត្រូវធ្វើតេស្តទឹកនោមខ្លួនឯងដើម្បីរកមើលថាពួកគេ កំពុងតែស្ថិតក្នុងដំណាក់កាលផ្ទុះអូវ៉ុលឬក៏អត់។ ស្ត្រីមិនអាចប្រាប់បានទេថា ពួកគេកំពុងតែធ្វើតេស្តដើម្បីរកដំណាក់កាលនៃការផ្ទុះអូវ៉ុលតាមរយៈ ការធ្វើតេស្តនេះបានឡើយ។

ស្ត្រីជាច្រើនបានប្រាប់ឱ្យដឹងថា ពួកគេធ្លាប់មានការស្រមើស្រមៃអំពីការរួមភេទ ០,៧៧ដងជាមធ្យមក្នុងមួយថ្ងៃ។ រឿងនេះហាក់បីដូចជាមានចំនួនខ្ពស់ជាងអ្វីដែលបានរកឃើញកាលពីការសិក្សាដែលធ្វើពីលើកមុនដែលថាបុរសមានការស្រមៃអំពីការរួមភេទ ម្តងក្នុងមួយថ្ងៃ ហើយស្ត្រីមានម្តងក្នុងមួយសប្តាហ៍។

វាត្រូវបានគេរកឃើញទៀតថា ភាពញឹកញាប់នៃការស្រមើស្រមៃបានកើនឡើងលើមនុស្សស្រីណាដែលស្ថិត ក្នុងថ្ងៃទីបីជុំវិញពេលផ្ទុះបែកអូវ៉ុល។ ស្ត្រីក៏បានប្រាប់ទៀតថា ការស្រមើស្រមៃធ្វើឱ្យពួកគេមានភាពស្រើបស្រាលច្រើនជាងពេលពួកគេមិន ស្ថិតក្នុងពេលវេលាដែលមិនអាចបង្កកំណើតបាន។

តាមការសិក្សាជាច្រើនបានបន្តថា បុរសតែងមានការស្រមើស្រមៃច្បាស់លាស់ជាងមនុស្សស្រី ដែលវាជាហេតុនាំឱ្យនាងយកចិត្តទុកដាក់កាន់តែច្រើនទៅលើអារម្មណ៍ចំពោះ មនុស្សប្រុសជាងមនុស្សប្រុសដែលខ្លួនស្រឡាញ់រួច ឬបណ្តោយខ្លួនទៅតាមការស្រមៃនៃការរួមភេទនោះតែម្តង។

អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីទំនងជាចាប់អារម្មណ៍លើមនុស្សប្រុសច្រើនក្នុងពេលវេលាដែលពួកគេ អាចបង្កកំណើតបានច្រើនបំផុត។ កាលណាដែលនៅតែមានការស្រមើស្រមៃក្នុងចិត្តទៀត ស្ត្រីប្រហែលជាមានអត្តចរិតជាមនុស្សប្រុសប្រមាណ ៩៥ភាគរយកំពុងតែរត់ចុះឡើងក្នុងចិត្តរបស់នាងហើយ។

ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Archives of Sexual Behaviour៕

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!