ក្បួនណែនាំសម្រាប់ការរួមភេទពេលមករដូវ

ការរួមភេទពេលដែលអ្នកមករដូវ វាមិនខុសគ្នានឹងអ្វីផ្សេងៗទៀតនៃជីវិតរបស់អ្នកឡើយ ព្រោះវាជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ កាលណាអ្នកយល់ដឹងអំពីច្បាប់ទម្លាប់នៅជុំវិញខ្លួនកាន់តែច្រើនអនេកនឹងអាចបើកចិត្តដើម្បទទួលយកឱកាសថ្មីៗបានយ៉ាងស្រួល។ រឿងនេះមានន័យថា អ្នកនឹងអាចស្វែងរកការរួមភេទនៅពេលមករដូវបាន។ តើអ្នកមិនទាន់អាចរកវាឃើញនៅឡើយមែនទេ? ខាងក្រោមនេះគឺជាក្បួនណែនាំសម្រាប់អ្នកហើយ។

អ្នកនឹងមានរដូវរយៈពេលខ្លី
ឥឡូវនេះវាមិនមែនជាក្តីស្រមៃរបស់ស្ត្រីគ្រប់ៗគ្នាទេមែនទេ? ក្នុងពេលដែលមិនមានការរំខានដោយការមករដូវ សាច់ដុំធ្វើចលនាតាមជញ្ជាំងស្បូន សម្រាប់ធ្វើឱ្យមានលំហូរឈាមចេញមកខាងក្រៅពី ៣ ទៅ៥ថ្ងៃ។ នៅពេលអ្នកទទួលបានចំណុចកំពូលក្នុងពេលរួមភេទខណៈពេលមករដូវបែបនេះ សាច់ដុំនោះនឹងរឹងជាប់យ៉ាងខ្លាំង ហើយវានឹងរុញឈាមចេញពីខាងក្រៅលឿនជាងមុនអាចរយៈពេល ១ ទៅ ២ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ វាដល់ពេលដែលអ្នកត្រូវឈប់បារម្ភអំពីឈាមត្រូវចូលទៅក្នុងខ្លួន របស់អ្នកទៀតហើយ។

វានឹងបន្ថយការឈឺចាប់
ការឈឺចាប់ដោយការរមួលសាច់ដុំមិនមែនគ្រាន់តែកើតឡើងដោយឯងៗនោះទេ តែវាជាអាការៈមួយហួសពីការឈឺចាប់ទៅទៀត។ វាមានការឈឺចាប់ខ្លាំងណាស់ដោយសារតែស្ត្រេសដែលការមករដូវដាក់សម្ពាធលើមនុស្សស្រី។ ការឈានដល់ចំណុចកំពូលនឹងជួយបញ្ចេញអ័រម៉ូនដែលធ្វើឱ្យអារម្មណ៍ល្អ ច្រើនចូលទៅក្នុងរាងកាយដើម្បីជួយកាត់បន្ថយការឈឺចាប់ និងមានអារម្មណ៍កាន់តែល្អក្នុងពេលនោះដែរ។

ការរួមភេទអាចធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែល្អ
ស្ត្រីមួយចំនួនមានអារម្មណ៍ស្រើបស្រាលក្នុងពេលមករដូវ។ ចំណែកអ្នកខ្លះទៀតបានដឹងអំពីរឿងនេះរួចមកហើយ តែនៅមានមនុស្សមួយចំនួនទៀតមិនដែលបានដឹងអំពីរឿងនេះទេ។ ចំណុចដ៏ល្អបំផុតសម្រាប់អ្នកត្រូវតែរកឱ្យឃើញអំពីរឿងនេះ! តើអ្នកមិនចង់ឱ្យដឹងថាហេតុអ្វីបានជាវាកើតឡើងបែបនេះដែរទេ? វាគឺជាការប្រែប្រួលអ័រម៉ូនដែលរាងកាយរបស់អ្នកធ្លាប់មាន ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាចូលចិត្តការរួមភេទ។

មធ្យោបាយដើម្បីធ្វើវាឱ្យបានត្រឹមត្រូវ
ប្រើប្រាស់សម្លៀកបំពាក់៖ ចាប់តាំងពីអ្នកមិនចង់ឱ្យពូករបស់អ្នកគគ្រិចមក ចូរប្រាកដថាអ្នកបានផ្លាស់ប្តូរខោទ្រនាប់រួចហើយនៅពេលកំពុងតែធ្វើ រឿងនេះ។

ដាក់ក្រដាសអនាម័យនៅជិតខ្លួន៖ នៅពេលអ្នកមិនមានប្រើសម្លីអនាម័យក្នុងពេលមករដូវ អ្នកនឹងដឹងថាវាមានអារម្មណ៍រីករាយខ្លាំងប៉ុណ្ណាហើយ។ ដូច្នេះបើសិនជាអ្នកយល់ថាខ្លួនឯងមានបញ្ហាថប់អារម្មណ៍ ត្រង់ឈាមនឹងហូរចេញនៅពេលអង្គុយ ចូរដាក់ក្រដាសអនាម័យនៅជិតខ្លួនទៅ។

ប្រើស្រោមអនាម័យ៖ ការពាក់ស្រោមអនាម័យគឺជារឿងសំខាន់បំផុតបើសិនជាអ្នកជាមនុស្សមានដៃគូស្នេហាច្រើន។ ជំងឺកាមរោគឆ្លងយ៉ាងងាយតាមរយៈឈាមជាងទឹកសរីរៈ។ ដូច្នេះចូរចៀសវាងការរួមភេទដោយគ្មានប្រើស្រោមអនាម័យ។

ស្ត្រីជាច្រើននាក់អាចនឹងគ្មានផាសុខភាពជាមួយនឹងការរួមភេទរបស់ពួកគេនៅពេលមករដូវ។ បើសិនជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះ ចូរចាំថា ទោះបីជាដៃគូរបស់អ្នកចង់ព្យាយាមបែបនេះ អ្នកត្រូវតែមានបំណងចង់ធ្វើវាដោយសេចក្តីរីករាយ៕

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!