Showing posts with label សុខភាពផ្លូវភេទ. Show all posts
Showing posts with label សុខភាពផ្លូវភេទ. Show all posts

ហេតុអ្វីបានជាស្ត្រីចូលចិត្តការថ្នាក់ថ្នមក្រោយរួមភេទរួច?



ការថ្នាក់ថ្នមក្រោយពីរួមភេទរួចគឺជាមធ្យោបាយរបស់ស្ត្រីដើម្បីធានានូវចំណង់ចុងក្រោយរវាងដៃគូរបស់ខ្លួន។ អ្នកឯកទេសបានឱ្យដឹងថា ស្ត្រីត្រូវការភាពស្និទ្ធស្នាលក្រោយពីរួមភេទរួចបែបនេះគឺដោយសារតែពួកគេកំពុងស្វែងរកនូវការធានាមួយដែលពួកគេធ្លាប់បានប្រឡូកក្នុង សេចក្តីស្នេហា។ វាមិនមែនជារឿងមួយដែលស្ត្រីគ្រប់គ្នាចូលចិត្តការថ្នាក់ថ្នមទាំងអស់ក្រោយរួមភេទនោះឡើយ។ អ្នកខ្លះអាចនឹងនៅម្នាក់ឯងក្រោយពីរួមភេទរួច តែមួយចំនួនទៀតបែរជាចូលចិត្តការថ្នាក់ថ្នមខ្លាំងក្លាទៅវិញ។

ស៊ូសាន ហូហ្គេស (Susan Hughes) អ្នកឯកទេសខាងចិត្តសាស្ត្រ នៅឯមហាវិទ្យាល័យ Albright ក្នុងតំបន់ Pennsylvania បានធ្វើការសិក្សាមួយទៅលើឥរិយាបថក្រោយពេលរួមភេទរួច។ ការសិក្សានេះមានមនុស្សចូលរួមចំនួន ១៧០នាក់ដែលតម្រូវឱ្យពួកគេឆ្លើយសំណួរតាមអ៊ីនធើណេត។ ក្នុងការសិក្សានេះដែរ ហូហ្គេស បានរកឃើញថា ការដែលមិនគិតដល់ប្រភេទនេះទំនាក់ទំនងដូចជា ទំនាក់ទំនងរយៈពេលខ្លី ឬវែង ស្ត្រីចូលចិត្តធ្វើការផ្សារភ្ជាប់ចំណងអាកប្បកិរិយាពួកគេក្រោយពីរួមភេទជាមួយដៃគូរួច។

ចាប់តាំងពីស្ត្រីជាច្រើនបានបែងចែកខ្លួនឯងជាមួយគូស្នេហ៍របស់ខ្លួន ពួកគេក៏ក្លាយទៅជាមនុស្សម្នាក់ដែលមានផ្លូវអារម្មណ៍ច្រើនក្រោយពីរួមភេទរួច ហើយក៏ដឹងថា អារម្មណ៍ពួកគេចំពោះស្នេហាគឺជ្រាលជ្រៅណាស់។ ក្រោយពីរួមភេទរួចស្ត្រីភាគច្រើនត្រូវការការថ្នាក់ថ្នម, ការនិយាយគ្នាប្រកបដោយភាពស្និទ្ធស្នាល និងពិភាក្សាគ្នាអំពីទំនាក់ទំនងពួកគេ។

យោងទៅតាមការសិក្សារបស់ ហូហ្គេស បាននិយាយថា “អ្វីៗទាំងអស់ដែលគួរតែធ្វើជាមួយនឹងភាពស្និទ្ធស្នាល ពួកគេទំនងជាចូលចិត្តរឿងនេះខ្លាំងណាស់”។ ផ្ទុយទៅវិញ បុរសបែរជាត្រៀមខ្លួនក្នុងការដើរចេញទៅក្រៅក្រោយពីរួមភេទរួចទៅវិញ។ ក្នុងតារាងអ្វីដែលមនុស្សប្រុសត្រូវធ្វើក្រោយពីរួមភេទរួចគឺការ ញ៉ាំអាហារសម្រន់។ លើសពីនេះទៅទៀត ពួកគេបែរជាត្រៀមខ្លួនសម្រាប់ការញ៉ាំអាហារ, ផឹកភេសជ្ជៈ និងសុំឱ្យដៃគូធ្វើអ្វីមួយឱ្យខ្លួនជាដើម។

ការសិក្សាក៏បង្ហាញឱ្យដឹងដែរថា បុរសត្រៀមខ្លួនសម្រាប់ការថើបមុនពេលរួមភេទ តែស្ត្រីទំនងជាចាប់ផ្តើមថើបក្រោយពីរួមភេទរួចទៅវិញ។ អ្នកឯកទេសបានឱ្យដឹងថា ការត្រៀមខ្លួនក្រោយពីរួមភេទរួចគឺមានការប្រែប្រួលមិនទៀតទាត់ទេទៅ តាមវិធីសាស្ត្រសម្របសម្រួលតំណពូជដែលបែកចេញពីគ្នារបស់មនុស្សទាំងពីរភេទ។

កត្តាមួយដែលកើតមានជាទៀងទាត់សម្រាប់ជាជំហរដ៏សំខាន់ស្មើៗគ្នា ដល់មនុស្សទាំងពីរនាក់នេះគឺការបង្ហាញនូវសេចក្តីស្នេហារបស់ពួកគេ ជាពាក្យនិយាយវិញ។ ការសិក្សាដដែលនេះបានឱ្យដឹងថា ទាំងបុរស និងស្ត្រីសុទ្ធតែនិយាយក្រោយពីរួមភេទរួចថា “ខ្ញុំស្រឡាញ់អ្នក” សម្រាប់ដៃគូដែលត្រូវរស់នៅជាមួយគ្នារយៈពេលយូរ៕

តើការជួយខ្លួនឯងអាចប៉ះពាល់ដល់រដូវដែរទេ?



រឿងនេះវាមិនពិតនោះទេ។ ការជួយខ្លួនឯងនឹងមិនប៉ះពាល់ដល់រដូវ ឬការមានផ្ទៃពោះនោះទេ។

មនុស្សជាច្រើនបានឮពីភាពឆ្កួតៗជាច្រើនអំពីការសម្រេចកាមដោយខ្លួនឯងដែលវាអាចបណ្តាលឱ្យទៅជាជំងឺ, រារាំងដល់ការរីកលូតលាស់, បណ្តាលឱ្យមានបញ្ហាផ្លូវចិត្ត, នាំឱ្យងងឹតភ្នែក ឬធ្វើឱ្យមនុស្សលែងមានកូនបាន។ ប៉ុន្តែរឿងទាំងអស់នេះមិនពិតនោះទេ។

ជារឿយៗ ការជួយខ្លួនឯងត្រូវបានគេគិតថាជាអត្ថបទឯកជន និងមនុស្សមួយចំនួនមានអារម្មណ៍ខ្មាសអៀនក្នុងការនិយាយអំពីវា។ ហើយនៅពេលដែលមនុស្សខ្មាសអៀនខ្លាំងពេកក្នុងការនិយាយ ឬសួរអំពីអ្វីមួយ, ពួកគេអាចឮ និងជឿរឿងដែលមិនអាចនឹងកើតឡើង។

ប្រសិនបើអ្នកបារម្ភ ឬមានសំណួរអំពីការជួយខ្លួនឯងនេះ, សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬនិយាយទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្ត៕

ក្បួនណែនាំសម្រាប់ការរួមភេទពេលមករដូវ

ការរួមភេទពេលដែលអ្នកមករដូវ វាមិនខុសគ្នានឹងអ្វីផ្សេងៗទៀតនៃជីវិតរបស់អ្នកឡើយ ព្រោះវាជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ កាលណាអ្នកយល់ដឹងអំពីច្បាប់ទម្លាប់នៅជុំវិញខ្លួនកាន់តែច្រើនអនេកនឹងអាចបើកចិត្តដើម្បទទួលយកឱកាសថ្មីៗបានយ៉ាងស្រួល។ រឿងនេះមានន័យថា អ្នកនឹងអាចស្វែងរកការរួមភេទនៅពេលមករដូវបាន។ តើអ្នកមិនទាន់អាចរកវាឃើញនៅឡើយមែនទេ? ខាងក្រោមនេះគឺជាក្បួនណែនាំសម្រាប់អ្នកហើយ។

អ្នកនឹងមានរដូវរយៈពេលខ្លី
ឥឡូវនេះវាមិនមែនជាក្តីស្រមៃរបស់ស្ត្រីគ្រប់ៗគ្នាទេមែនទេ? ក្នុងពេលដែលមិនមានការរំខានដោយការមករដូវ សាច់ដុំធ្វើចលនាតាមជញ្ជាំងស្បូន សម្រាប់ធ្វើឱ្យមានលំហូរឈាមចេញមកខាងក្រៅពី ៣ ទៅ៥ថ្ងៃ។ នៅពេលអ្នកទទួលបានចំណុចកំពូលក្នុងពេលរួមភេទខណៈពេលមករដូវបែបនេះ សាច់ដុំនោះនឹងរឹងជាប់យ៉ាងខ្លាំង ហើយវានឹងរុញឈាមចេញពីខាងក្រៅលឿនជាងមុនអាចរយៈពេល ១ ទៅ ២ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ វាដល់ពេលដែលអ្នកត្រូវឈប់បារម្ភអំពីឈាមត្រូវចូលទៅក្នុងខ្លួន របស់អ្នកទៀតហើយ។

វានឹងបន្ថយការឈឺចាប់
ការឈឺចាប់ដោយការរមួលសាច់ដុំមិនមែនគ្រាន់តែកើតឡើងដោយឯងៗនោះទេ តែវាជាអាការៈមួយហួសពីការឈឺចាប់ទៅទៀត។ វាមានការឈឺចាប់ខ្លាំងណាស់ដោយសារតែស្ត្រេសដែលការមករដូវដាក់សម្ពាធលើមនុស្សស្រី។ ការឈានដល់ចំណុចកំពូលនឹងជួយបញ្ចេញអ័រម៉ូនដែលធ្វើឱ្យអារម្មណ៍ល្អ ច្រើនចូលទៅក្នុងរាងកាយដើម្បីជួយកាត់បន្ថយការឈឺចាប់ និងមានអារម្មណ៍កាន់តែល្អក្នុងពេលនោះដែរ។

ការរួមភេទអាចធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែល្អ
ស្ត្រីមួយចំនួនមានអារម្មណ៍ស្រើបស្រាលក្នុងពេលមករដូវ។ ចំណែកអ្នកខ្លះទៀតបានដឹងអំពីរឿងនេះរួចមកហើយ តែនៅមានមនុស្សមួយចំនួនទៀតមិនដែលបានដឹងអំពីរឿងនេះទេ។ ចំណុចដ៏ល្អបំផុតសម្រាប់អ្នកត្រូវតែរកឱ្យឃើញអំពីរឿងនេះ! តើអ្នកមិនចង់ឱ្យដឹងថាហេតុអ្វីបានជាវាកើតឡើងបែបនេះដែរទេ? វាគឺជាការប្រែប្រួលអ័រម៉ូនដែលរាងកាយរបស់អ្នកធ្លាប់មាន ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាចូលចិត្តការរួមភេទ។

មធ្យោបាយដើម្បីធ្វើវាឱ្យបានត្រឹមត្រូវ
ប្រើប្រាស់សម្លៀកបំពាក់៖ ចាប់តាំងពីអ្នកមិនចង់ឱ្យពូករបស់អ្នកគគ្រិចមក ចូរប្រាកដថាអ្នកបានផ្លាស់ប្តូរខោទ្រនាប់រួចហើយនៅពេលកំពុងតែធ្វើ រឿងនេះ។

ដាក់ក្រដាសអនាម័យនៅជិតខ្លួន៖ នៅពេលអ្នកមិនមានប្រើសម្លីអនាម័យក្នុងពេលមករដូវ អ្នកនឹងដឹងថាវាមានអារម្មណ៍រីករាយខ្លាំងប៉ុណ្ណាហើយ។ ដូច្នេះបើសិនជាអ្នកយល់ថាខ្លួនឯងមានបញ្ហាថប់អារម្មណ៍ ត្រង់ឈាមនឹងហូរចេញនៅពេលអង្គុយ ចូរដាក់ក្រដាសអនាម័យនៅជិតខ្លួនទៅ។

ប្រើស្រោមអនាម័យ៖ ការពាក់ស្រោមអនាម័យគឺជារឿងសំខាន់បំផុតបើសិនជាអ្នកជាមនុស្សមានដៃគូស្នេហាច្រើន។ ជំងឺកាមរោគឆ្លងយ៉ាងងាយតាមរយៈឈាមជាងទឹកសរីរៈ។ ដូច្នេះចូរចៀសវាងការរួមភេទដោយគ្មានប្រើស្រោមអនាម័យ។

ស្ត្រីជាច្រើននាក់អាចនឹងគ្មានផាសុខភាពជាមួយនឹងការរួមភេទរបស់ពួកគេនៅពេលមករដូវ។ បើសិនជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះ ចូរចាំថា ទោះបីជាដៃគូរបស់អ្នកចង់ព្យាយាមបែបនេះ អ្នកត្រូវតែមានបំណងចង់ធ្វើវាដោយសេចក្តីរីករាយ៕

បញ្ហាផ្លូវភេទស្ត្រីដែលកើតមានជាញឹកញាប់

មនុស្សគ្រប់គ្នាគឺមានលក្ខណៈខុសៗគ្នាទាំងអស់ ហើយក៏មានបញ្ហាច្រើនផងដែរ។ ហើយបើសិនជាស្ត្រីពិតជាប្រឈមនឹងបញ្ហាទាក់ទងនឹងការរួមភេទមែន វាក៏គ្មានអ្វីដែលត្រូវភ័យខ្លាចដែរ។ តាមពិតវាគឺជារឿងល្អទៅវិញទេដែលបានដឹងអំពីរឿងនេះ។
ខាងក្រោមនេះគឺជាបញ្ហាផ្លូវភេទមួយចំនួនតូចរបស់ស្ត្រីដែលកើតមានជាញឹកញាប់៖
- ស្ត្រីភាគច្រើនត្អូញត្អែរអំពីការឈឺចាប់ និងការមិនស្រួលក្នុងពេលរួមភេទ។ ការមិនមានផាសុខភាពនេះប្រហែលជាស្ថិតក្នុងកម្រិតនៃការសូកបញ្ចូល លិង្គ ឬក្រោយពីនាងឈានដល់ចំណុចកំពូល។

- ស្ត្រីច្រើនតែត្អូញត្អែរអំពីការមិនសូវមានទឹករំអិលគ្រប់គ្រាន់ ក្នុងពេលរួមភេទ។ រឿងនេះប្រហែលដោយសារតែកង្វះការភ្ញោចពីខាងក្រៅ ឬការបរបោសអង្អែលមុនរួមភេទ ឬ  ស្ត្រេសលើរាងកាយ។ តំបន់ទ្វារមាសត្រូវបានបង្កើតឡើងដោយជាលិការពុកផុយ ដែលវាងាយនឹងរហែក ឬប្រឈមមុខនឹងការដាច់ដោចបើសិនជាការសូកបញ្ចូលលិង្គធ្វើឡើងដោយមិនមានទឹករំអិលគ្រប់គ្រាន់។

- ដើម្បីចៀសវាងករណីនេះ បុរសគួរតែព្យាយាម និងផ្តល់ពេលឱ្យបានច្រើនដល់ស្ត្រីទើបនាងឈានដល់កម្រិតសុខស្រួលបាន។

- ជម្រើសមួយផ្សេងទៀតប្រើទឹករំអិលបន្ថែម ព្រោះវាមានភាពងាយស្រួល, តម្លៃថោក និងសុវត្ថិភាព។

- បើសិនជាទឹករំអិលមិនអាចជួយកាត់បន្ថយការឈឺចាប់ក្នុងពេលរួមភេទទេ ចូរទៅពិគ្រោះជាមួយអ្នកជំនាញខាងរោគស្ត្រី។

- បញ្ហាផ្លូវភេទមួយផ្សេងទៀតដែលកើតមានជាញឹកញាប់ដែរគឺថា មុខរបស់មនុស្សស្រីនឹងមានភាពតក់ស្លុតក្នុងពេលរួមភេទ។ ការថប់អារម្មណ៍ និងស្ត្រេសច្រើនតែធ្វើឱ្យអស្ថេរភាពដល់កម្រិតអ័រម៉ូនក្នុងរាងកាយ ដែលជាហេតុនាំឱ្យឆាប់ឈានដល់ចំណុចកំពូលពេក ឬរួមភេទបរាជ័យ។ ការភ័យខ្លាច និងការកើនសម្ពាធក្នុងចិត្តមនុស្សស្រីច្រើនតែរំខានដល់សកម្មភាពជីវិតផ្លូវភេទពួកគេ។ មានកត្តាជាច្រើនដូចជា ជំងឺ, ករណីគំរាមកំហែង, ការឈឺចាប់ដោយសាររួមភេទ ឬស្ត្រេសពីកន្លែងការងារសុទ្ធតែដើរតួជាមូលហេតុដែលកើតមានជាញឹកញាប់ ចំពោះបញ្ហាក្នុងជីវិតផ្លូវភេទ។

- វដ្ដរដូវមិនទៀងទាត់ក៏អាចបណ្តាលឱ្យមានបញ្ហាផ្លូវភេទលើមនុស្សស្រីបានដែរ។ តំបន់ពោះខាងក្រោមច្រើនតែបន្សល់ទុកអារម្មណ៍មិនស្រួលក្រោយពីការធ្លាក់ឈាមរដូវជារៀងរាល់ខែ ហើយរឿងនេះវាមានលក្ខណៈខុសៗគ្នាទៅតាមស្ត្រីម្នាក់ៗ។ ហើយការរួមភេទមួយទោះក្រោយពីមករដូវហើយក៏ដោយប្រហែលជាអាចធ្វើឱ្យមនុស្សស្រីឈឺចាប់បានដែរ ប៉ុន្តែវាមិនមែនកើតមានលើមនុស្សគ្រប់គ្នាទាំងអស់នោះទេ។

- ជាយូរមកហើយ បញ្ហាផ្លូវភេទរបស់ស្ត្រីអាចក្លាយទៅជារឿងចិត្តសាស្ត្រផងដែរ។ ស្ត្រីម្នាក់ត្រូវតែយល់ដឹង និងកំណត់រោគវិនិច្ឆ័យឱ្យបានប្រុងប្រយ័ត្នជានិច្ចទៅតាមរោគសញ្ញានៃ ការឈឺចាប់, ការកើតមានការឈឺចាប់ និងតំបន់ណាមួយជាក់លាក់ក្នុងទ្វារមាសមុនពេលឈានដល់ការសន្និដ្ឋាន។ ដំបូន្មានរបស់គ្រូពេទ្យអាចជួយដោះស្រាយបញ្ហានេះបាន។

- ជំងឺដូចជា ជំងឺបេះដូង, អតុល្យភាពអ័រម៉ូន និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដូចជា តម្រងនោមធ្វើការមិនបានល្អ, ជំងឺសរសៃប្រសាទ, រ៉ាំងរដូវ និងការប្រើថ្នាំក៏អាចបណ្តាលឱ្យមានបញ្ហាដល់ការរួមភេទ និងមានការខូចខាតដល់ចំណង់ផ្លូវភេទជាប់រហូតបានដែរ។

- ការចាស់ទៅតាមអាយុអាចជាកត្តាដ៏សំខាន់មួយផ្សេងទៀតសម្រាប់ស្ត្រីព្រោះនឹងមានបញ្ហាផ្លូវភេទកើតមានច្រើន។

- ជាញឹកញាប់ គីសអូវ៉ែ, ការរលាកទ្វារមាស, ការបង្ករោគផ្សិត ឬជំងឺ Endometriosis អាចជាបញ្ហាដែលបណ្តាលមកពីការរួមភេទ។ រឿងនេះគួរតែព្យាបាលជាមួយនឹងការយកចិត្តទុកដាក់ឱ្យបានច្រើនព្រោះ ការបង្ករោគរបស់វាមានការពិបាក ហើយក៏មិនងាយធូរស្រាលទៅវិញដែរ។ សម្រាប់លទ្ធផលរយៈពេលយូរអង្វែង ការប្រើថ្នាំបានត្រឹមត្រូវគួរតែធ្វើតាមដើម្បីកុំឱ្យមានបញ្ហាផ្លូវភេទក្នុងជីវិតទៀត។ ម្យ៉ាងវិញទៀត ការសូកបញ្ចូលលិង្គច្រើនតែក្លាយទៅជាការឈឺចាប់ខ្លាំងក្លារបស់ស្ត្រី ក្នុងរយៈពេលយូរដែរ៕
រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!
HashFlare
PropellerAds
BTCClicks.com Banner