ហេតុអ្វីបានជាស្ត្រីចូលចិត្តការថ្នាក់ថ្នមក្រោយរួមភេទរួច?



ការថ្នាក់ថ្នមក្រោយពីរួមភេទរួចគឺជាមធ្យោបាយរបស់ស្ត្រីដើម្បីធានានូវចំណង់ចុងក្រោយរវាងដៃគូរបស់ខ្លួន។ អ្នកឯកទេសបានឱ្យដឹងថា ស្ត្រីត្រូវការភាពស្និទ្ធស្នាលក្រោយពីរួមភេទរួចបែបនេះគឺដោយសារតែពួកគេកំពុងស្វែងរកនូវការធានាមួយដែលពួកគេធ្លាប់បានប្រឡូកក្នុង សេចក្តីស្នេហា។ វាមិនមែនជារឿងមួយដែលស្ត្រីគ្រប់គ្នាចូលចិត្តការថ្នាក់ថ្នមទាំងអស់ក្រោយរួមភេទនោះឡើយ។ អ្នកខ្លះអាចនឹងនៅម្នាក់ឯងក្រោយពីរួមភេទរួច តែមួយចំនួនទៀតបែរជាចូលចិត្តការថ្នាក់ថ្នមខ្លាំងក្លាទៅវិញ។

ស៊ូសាន ហូហ្គេស (Susan Hughes) អ្នកឯកទេសខាងចិត្តសាស្ត្រ នៅឯមហាវិទ្យាល័យ Albright ក្នុងតំបន់ Pennsylvania បានធ្វើការសិក្សាមួយទៅលើឥរិយាបថក្រោយពេលរួមភេទរួច។ ការសិក្សានេះមានមនុស្សចូលរួមចំនួន ១៧០នាក់ដែលតម្រូវឱ្យពួកគេឆ្លើយសំណួរតាមអ៊ីនធើណេត។ ក្នុងការសិក្សានេះដែរ ហូហ្គេស បានរកឃើញថា ការដែលមិនគិតដល់ប្រភេទនេះទំនាក់ទំនងដូចជា ទំនាក់ទំនងរយៈពេលខ្លី ឬវែង ស្ត្រីចូលចិត្តធ្វើការផ្សារភ្ជាប់ចំណងអាកប្បកិរិយាពួកគេក្រោយពីរួមភេទជាមួយដៃគូរួច។

ចាប់តាំងពីស្ត្រីជាច្រើនបានបែងចែកខ្លួនឯងជាមួយគូស្នេហ៍របស់ខ្លួន ពួកគេក៏ក្លាយទៅជាមនុស្សម្នាក់ដែលមានផ្លូវអារម្មណ៍ច្រើនក្រោយពីរួមភេទរួច ហើយក៏ដឹងថា អារម្មណ៍ពួកគេចំពោះស្នេហាគឺជ្រាលជ្រៅណាស់។ ក្រោយពីរួមភេទរួចស្ត្រីភាគច្រើនត្រូវការការថ្នាក់ថ្នម, ការនិយាយគ្នាប្រកបដោយភាពស្និទ្ធស្នាល និងពិភាក្សាគ្នាអំពីទំនាក់ទំនងពួកគេ។

យោងទៅតាមការសិក្សារបស់ ហូហ្គេស បាននិយាយថា “អ្វីៗទាំងអស់ដែលគួរតែធ្វើជាមួយនឹងភាពស្និទ្ធស្នាល ពួកគេទំនងជាចូលចិត្តរឿងនេះខ្លាំងណាស់”។ ផ្ទុយទៅវិញ បុរសបែរជាត្រៀមខ្លួនក្នុងការដើរចេញទៅក្រៅក្រោយពីរួមភេទរួចទៅវិញ។ ក្នុងតារាងអ្វីដែលមនុស្សប្រុសត្រូវធ្វើក្រោយពីរួមភេទរួចគឺការ ញ៉ាំអាហារសម្រន់។ លើសពីនេះទៅទៀត ពួកគេបែរជាត្រៀមខ្លួនសម្រាប់ការញ៉ាំអាហារ, ផឹកភេសជ្ជៈ និងសុំឱ្យដៃគូធ្វើអ្វីមួយឱ្យខ្លួនជាដើម។

ការសិក្សាក៏បង្ហាញឱ្យដឹងដែរថា បុរសត្រៀមខ្លួនសម្រាប់ការថើបមុនពេលរួមភេទ តែស្ត្រីទំនងជាចាប់ផ្តើមថើបក្រោយពីរួមភេទរួចទៅវិញ។ អ្នកឯកទេសបានឱ្យដឹងថា ការត្រៀមខ្លួនក្រោយពីរួមភេទរួចគឺមានការប្រែប្រួលមិនទៀតទាត់ទេទៅ តាមវិធីសាស្ត្រសម្របសម្រួលតំណពូជដែលបែកចេញពីគ្នារបស់មនុស្សទាំងពីរភេទ។

កត្តាមួយដែលកើតមានជាទៀងទាត់សម្រាប់ជាជំហរដ៏សំខាន់ស្មើៗគ្នា ដល់មនុស្សទាំងពីរនាក់នេះគឺការបង្ហាញនូវសេចក្តីស្នេហារបស់ពួកគេ ជាពាក្យនិយាយវិញ។ ការសិក្សាដដែលនេះបានឱ្យដឹងថា ទាំងបុរស និងស្ត្រីសុទ្ធតែនិយាយក្រោយពីរួមភេទរួចថា “ខ្ញុំស្រឡាញ់អ្នក” សម្រាប់ដៃគូដែលត្រូវរស់នៅជាមួយគ្នារយៈពេលយូរ៕

តើការជួយខ្លួនឯងអាចប៉ះពាល់ដល់រដូវដែរទេ?



រឿងនេះវាមិនពិតនោះទេ។ ការជួយខ្លួនឯងនឹងមិនប៉ះពាល់ដល់រដូវ ឬការមានផ្ទៃពោះនោះទេ។

មនុស្សជាច្រើនបានឮពីភាពឆ្កួតៗជាច្រើនអំពីការសម្រេចកាមដោយខ្លួនឯងដែលវាអាចបណ្តាលឱ្យទៅជាជំងឺ, រារាំងដល់ការរីកលូតលាស់, បណ្តាលឱ្យមានបញ្ហាផ្លូវចិត្ត, នាំឱ្យងងឹតភ្នែក ឬធ្វើឱ្យមនុស្សលែងមានកូនបាន។ ប៉ុន្តែរឿងទាំងអស់នេះមិនពិតនោះទេ។

ជារឿយៗ ការជួយខ្លួនឯងត្រូវបានគេគិតថាជាអត្ថបទឯកជន និងមនុស្សមួយចំនួនមានអារម្មណ៍ខ្មាសអៀនក្នុងការនិយាយអំពីវា។ ហើយនៅពេលដែលមនុស្សខ្មាសអៀនខ្លាំងពេកក្នុងការនិយាយ ឬសួរអំពីអ្វីមួយ, ពួកគេអាចឮ និងជឿរឿងដែលមិនអាចនឹងកើតឡើង។

ប្រសិនបើអ្នកបារម្ភ ឬមានសំណួរអំពីការជួយខ្លួនឯងនេះ, សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬនិយាយទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្ត៕

ក្បួនណែនាំសម្រាប់ការរួមភេទពេលមករដូវ

ការរួមភេទពេលដែលអ្នកមករដូវ វាមិនខុសគ្នានឹងអ្វីផ្សេងៗទៀតនៃជីវិតរបស់អ្នកឡើយ ព្រោះវាជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ កាលណាអ្នកយល់ដឹងអំពីច្បាប់ទម្លាប់នៅជុំវិញខ្លួនកាន់តែច្រើនអនេកនឹងអាចបើកចិត្តដើម្បទទួលយកឱកាសថ្មីៗបានយ៉ាងស្រួល។ រឿងនេះមានន័យថា អ្នកនឹងអាចស្វែងរកការរួមភេទនៅពេលមករដូវបាន។ តើអ្នកមិនទាន់អាចរកវាឃើញនៅឡើយមែនទេ? ខាងក្រោមនេះគឺជាក្បួនណែនាំសម្រាប់អ្នកហើយ។

អ្នកនឹងមានរដូវរយៈពេលខ្លី
ឥឡូវនេះវាមិនមែនជាក្តីស្រមៃរបស់ស្ត្រីគ្រប់ៗគ្នាទេមែនទេ? ក្នុងពេលដែលមិនមានការរំខានដោយការមករដូវ សាច់ដុំធ្វើចលនាតាមជញ្ជាំងស្បូន សម្រាប់ធ្វើឱ្យមានលំហូរឈាមចេញមកខាងក្រៅពី ៣ ទៅ៥ថ្ងៃ។ នៅពេលអ្នកទទួលបានចំណុចកំពូលក្នុងពេលរួមភេទខណៈពេលមករដូវបែបនេះ សាច់ដុំនោះនឹងរឹងជាប់យ៉ាងខ្លាំង ហើយវានឹងរុញឈាមចេញពីខាងក្រៅលឿនជាងមុនអាចរយៈពេល ១ ទៅ ២ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ វាដល់ពេលដែលអ្នកត្រូវឈប់បារម្ភអំពីឈាមត្រូវចូលទៅក្នុងខ្លួន របស់អ្នកទៀតហើយ។

វានឹងបន្ថយការឈឺចាប់
ការឈឺចាប់ដោយការរមួលសាច់ដុំមិនមែនគ្រាន់តែកើតឡើងដោយឯងៗនោះទេ តែវាជាអាការៈមួយហួសពីការឈឺចាប់ទៅទៀត។ វាមានការឈឺចាប់ខ្លាំងណាស់ដោយសារតែស្ត្រេសដែលការមករដូវដាក់សម្ពាធលើមនុស្សស្រី។ ការឈានដល់ចំណុចកំពូលនឹងជួយបញ្ចេញអ័រម៉ូនដែលធ្វើឱ្យអារម្មណ៍ល្អ ច្រើនចូលទៅក្នុងរាងកាយដើម្បីជួយកាត់បន្ថយការឈឺចាប់ និងមានអារម្មណ៍កាន់តែល្អក្នុងពេលនោះដែរ។

ការរួមភេទអាចធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែល្អ
ស្ត្រីមួយចំនួនមានអារម្មណ៍ស្រើបស្រាលក្នុងពេលមករដូវ។ ចំណែកអ្នកខ្លះទៀតបានដឹងអំពីរឿងនេះរួចមកហើយ តែនៅមានមនុស្សមួយចំនួនទៀតមិនដែលបានដឹងអំពីរឿងនេះទេ។ ចំណុចដ៏ល្អបំផុតសម្រាប់អ្នកត្រូវតែរកឱ្យឃើញអំពីរឿងនេះ! តើអ្នកមិនចង់ឱ្យដឹងថាហេតុអ្វីបានជាវាកើតឡើងបែបនេះដែរទេ? វាគឺជាការប្រែប្រួលអ័រម៉ូនដែលរាងកាយរបស់អ្នកធ្លាប់មាន ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាចូលចិត្តការរួមភេទ។

មធ្យោបាយដើម្បីធ្វើវាឱ្យបានត្រឹមត្រូវ
ប្រើប្រាស់សម្លៀកបំពាក់៖ ចាប់តាំងពីអ្នកមិនចង់ឱ្យពូករបស់អ្នកគគ្រិចមក ចូរប្រាកដថាអ្នកបានផ្លាស់ប្តូរខោទ្រនាប់រួចហើយនៅពេលកំពុងតែធ្វើ រឿងនេះ។

ដាក់ក្រដាសអនាម័យនៅជិតខ្លួន៖ នៅពេលអ្នកមិនមានប្រើសម្លីអនាម័យក្នុងពេលមករដូវ អ្នកនឹងដឹងថាវាមានអារម្មណ៍រីករាយខ្លាំងប៉ុណ្ណាហើយ។ ដូច្នេះបើសិនជាអ្នកយល់ថាខ្លួនឯងមានបញ្ហាថប់អារម្មណ៍ ត្រង់ឈាមនឹងហូរចេញនៅពេលអង្គុយ ចូរដាក់ក្រដាសអនាម័យនៅជិតខ្លួនទៅ។

ប្រើស្រោមអនាម័យ៖ ការពាក់ស្រោមអនាម័យគឺជារឿងសំខាន់បំផុតបើសិនជាអ្នកជាមនុស្សមានដៃគូស្នេហាច្រើន។ ជំងឺកាមរោគឆ្លងយ៉ាងងាយតាមរយៈឈាមជាងទឹកសរីរៈ។ ដូច្នេះចូរចៀសវាងការរួមភេទដោយគ្មានប្រើស្រោមអនាម័យ។

ស្ត្រីជាច្រើននាក់អាចនឹងគ្មានផាសុខភាពជាមួយនឹងការរួមភេទរបស់ពួកគេនៅពេលមករដូវ។ បើសិនជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះ ចូរចាំថា ទោះបីជាដៃគូរបស់អ្នកចង់ព្យាយាមបែបនេះ អ្នកត្រូវតែមានបំណងចង់ធ្វើវាដោយសេចក្តីរីករាយ៕

បញ្ហាផ្លូវភេទស្ត្រីដែលកើតមានជាញឹកញាប់

មនុស្សគ្រប់គ្នាគឺមានលក្ខណៈខុសៗគ្នាទាំងអស់ ហើយក៏មានបញ្ហាច្រើនផងដែរ។ ហើយបើសិនជាស្ត្រីពិតជាប្រឈមនឹងបញ្ហាទាក់ទងនឹងការរួមភេទមែន វាក៏គ្មានអ្វីដែលត្រូវភ័យខ្លាចដែរ។ តាមពិតវាគឺជារឿងល្អទៅវិញទេដែលបានដឹងអំពីរឿងនេះ។
ខាងក្រោមនេះគឺជាបញ្ហាផ្លូវភេទមួយចំនួនតូចរបស់ស្ត្រីដែលកើតមានជាញឹកញាប់៖
- ស្ត្រីភាគច្រើនត្អូញត្អែរអំពីការឈឺចាប់ និងការមិនស្រួលក្នុងពេលរួមភេទ។ ការមិនមានផាសុខភាពនេះប្រហែលជាស្ថិតក្នុងកម្រិតនៃការសូកបញ្ចូល លិង្គ ឬក្រោយពីនាងឈានដល់ចំណុចកំពូល។

- ស្ត្រីច្រើនតែត្អូញត្អែរអំពីការមិនសូវមានទឹករំអិលគ្រប់គ្រាន់ ក្នុងពេលរួមភេទ។ រឿងនេះប្រហែលដោយសារតែកង្វះការភ្ញោចពីខាងក្រៅ ឬការបរបោសអង្អែលមុនរួមភេទ ឬ  ស្ត្រេសលើរាងកាយ។ តំបន់ទ្វារមាសត្រូវបានបង្កើតឡើងដោយជាលិការពុកផុយ ដែលវាងាយនឹងរហែក ឬប្រឈមមុខនឹងការដាច់ដោចបើសិនជាការសូកបញ្ចូលលិង្គធ្វើឡើងដោយមិនមានទឹករំអិលគ្រប់គ្រាន់។

- ដើម្បីចៀសវាងករណីនេះ បុរសគួរតែព្យាយាម និងផ្តល់ពេលឱ្យបានច្រើនដល់ស្ត្រីទើបនាងឈានដល់កម្រិតសុខស្រួលបាន។

- ជម្រើសមួយផ្សេងទៀតប្រើទឹករំអិលបន្ថែម ព្រោះវាមានភាពងាយស្រួល, តម្លៃថោក និងសុវត្ថិភាព។

- បើសិនជាទឹករំអិលមិនអាចជួយកាត់បន្ថយការឈឺចាប់ក្នុងពេលរួមភេទទេ ចូរទៅពិគ្រោះជាមួយអ្នកជំនាញខាងរោគស្ត្រី។

- បញ្ហាផ្លូវភេទមួយផ្សេងទៀតដែលកើតមានជាញឹកញាប់ដែរគឺថា មុខរបស់មនុស្សស្រីនឹងមានភាពតក់ស្លុតក្នុងពេលរួមភេទ។ ការថប់អារម្មណ៍ និងស្ត្រេសច្រើនតែធ្វើឱ្យអស្ថេរភាពដល់កម្រិតអ័រម៉ូនក្នុងរាងកាយ ដែលជាហេតុនាំឱ្យឆាប់ឈានដល់ចំណុចកំពូលពេក ឬរួមភេទបរាជ័យ។ ការភ័យខ្លាច និងការកើនសម្ពាធក្នុងចិត្តមនុស្សស្រីច្រើនតែរំខានដល់សកម្មភាពជីវិតផ្លូវភេទពួកគេ។ មានកត្តាជាច្រើនដូចជា ជំងឺ, ករណីគំរាមកំហែង, ការឈឺចាប់ដោយសាររួមភេទ ឬស្ត្រេសពីកន្លែងការងារសុទ្ធតែដើរតួជាមូលហេតុដែលកើតមានជាញឹកញាប់ ចំពោះបញ្ហាក្នុងជីវិតផ្លូវភេទ។

- វដ្ដរដូវមិនទៀងទាត់ក៏អាចបណ្តាលឱ្យមានបញ្ហាផ្លូវភេទលើមនុស្សស្រីបានដែរ។ តំបន់ពោះខាងក្រោមច្រើនតែបន្សល់ទុកអារម្មណ៍មិនស្រួលក្រោយពីការធ្លាក់ឈាមរដូវជារៀងរាល់ខែ ហើយរឿងនេះវាមានលក្ខណៈខុសៗគ្នាទៅតាមស្ត្រីម្នាក់ៗ។ ហើយការរួមភេទមួយទោះក្រោយពីមករដូវហើយក៏ដោយប្រហែលជាអាចធ្វើឱ្យមនុស្សស្រីឈឺចាប់បានដែរ ប៉ុន្តែវាមិនមែនកើតមានលើមនុស្សគ្រប់គ្នាទាំងអស់នោះទេ។

- ជាយូរមកហើយ បញ្ហាផ្លូវភេទរបស់ស្ត្រីអាចក្លាយទៅជារឿងចិត្តសាស្ត្រផងដែរ។ ស្ត្រីម្នាក់ត្រូវតែយល់ដឹង និងកំណត់រោគវិនិច្ឆ័យឱ្យបានប្រុងប្រយ័ត្នជានិច្ចទៅតាមរោគសញ្ញានៃ ការឈឺចាប់, ការកើតមានការឈឺចាប់ និងតំបន់ណាមួយជាក់លាក់ក្នុងទ្វារមាសមុនពេលឈានដល់ការសន្និដ្ឋាន។ ដំបូន្មានរបស់គ្រូពេទ្យអាចជួយដោះស្រាយបញ្ហានេះបាន។

- ជំងឺដូចជា ជំងឺបេះដូង, អតុល្យភាពអ័រម៉ូន និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដូចជា តម្រងនោមធ្វើការមិនបានល្អ, ជំងឺសរសៃប្រសាទ, រ៉ាំងរដូវ និងការប្រើថ្នាំក៏អាចបណ្តាលឱ្យមានបញ្ហាដល់ការរួមភេទ និងមានការខូចខាតដល់ចំណង់ផ្លូវភេទជាប់រហូតបានដែរ។

- ការចាស់ទៅតាមអាយុអាចជាកត្តាដ៏សំខាន់មួយផ្សេងទៀតសម្រាប់ស្ត្រីព្រោះនឹងមានបញ្ហាផ្លូវភេទកើតមានច្រើន។

- ជាញឹកញាប់ គីសអូវ៉ែ, ការរលាកទ្វារមាស, ការបង្ករោគផ្សិត ឬជំងឺ Endometriosis អាចជាបញ្ហាដែលបណ្តាលមកពីការរួមភេទ។ រឿងនេះគួរតែព្យាបាលជាមួយនឹងការយកចិត្តទុកដាក់ឱ្យបានច្រើនព្រោះ ការបង្ករោគរបស់វាមានការពិបាក ហើយក៏មិនងាយធូរស្រាលទៅវិញដែរ។ សម្រាប់លទ្ធផលរយៈពេលយូរអង្វែង ការប្រើថ្នាំបានត្រឹមត្រូវគួរតែធ្វើតាមដើម្បីកុំឱ្យមានបញ្ហាផ្លូវភេទក្នុងជីវិតទៀត។ ម្យ៉ាងវិញទៀត ការសូកបញ្ចូលលិង្គច្រើនតែក្លាយទៅជាការឈឺចាប់ខ្លាំងក្លារបស់ស្ត្រី ក្នុងរយៈពេលយូរដែរ៕

ស្ត្រីក្នុងដំណាក់កាលផ្ទុះអូវ៉ុលមានការស្រមើស្រមៃផ្លូវភេទច្រើនជាងធម្មតា

ការសិក្សាជាច្រើនទៅលើភាពខុសគ្នានៃចំណង់ផ្លូវភេទ របស់មនុស្សតាមការមករដូវបានឱ្យដឹងថា ស្ត្រីមានការស្រមើស្រមៃខាងផ្លូវភេទច្រើនជាងធម្មតានៅពេលពួកគេ ស្ថិតក្នុងដំណាក់កាលផ្ទុះអូវ៉ុល។ ការសិក្សាមួយដែលបានចុះផ្សាយកាលពីឆ្នាំ ២០០៧ រកឃើញថា នៅពេលសម្ភាសន៍ជាមួយស្ត្រីស្ថិតក្នុងដំណាក់កាលផ្ទុះអូវ៉ុល ពួកគេប្រាប់ថាចូលចិត្តមនុស្សប្រុសក្នុងពេលនេះ។ ការសិក្សាជាច្រើនទៀតក៏បានឱ្យដឹងដែរថា ស្ត្រីម្នាក់អាចមានពិសោធន៍កើនឡើងអំពីការស្រមើស្រមៃខាងផ្លូវភេទ ក្នុងពេលវេលាមួយដែលអាចបង្កកំណើតច្រើនបំផុតនៃវដ្តរដូវរបស់នាង។

ការសិក្សាមួយដែលធ្វើឡើងដោយលោក សាមានថា ដាវសុន (Samantha Dawson) បានឱ្យដឹងថា ការស្រមើស្រមៃខាងផ្លូវភេទ និងការសុបិនឃើញរួមភេទទាំងថ្ងៃមិនមែនអាស្រ័យទៅលើភាពអាចធ្វើ បាននៃការឆ្លើយតបរបស់ដៃគូរួមភេទដែលស្រមៃនោះទេ តែវាបែរជាក្លាយទៅជាការបង្ហាញថាអ្នកជាមនុស្សស្រីដែលចាប់អារម្មណ៍ លើការរួមភេទច្រើនជាងមនុស្សស្រីធម្មតាទៅវិញ។ ដើម្បីធ្វើការសិក្សានេះបាន អ្នកស្រាវជ្រាវបានចំណាយលុយសម្រាប់ស្ត្រីនៅលីវដែលស្រឡាញ់មនុស្ស ភេទខុសគ្នាឱ្យតាមដានទៅលើការសុបិនឃើញរួមភេទទាំងថ្ងៃជាប្រចាំថ្ងៃតាមអ៊ីនធើណេតរយៈពេលប្រហែលមួយខែ។ តាមរយៈការរាប់បញ្ច្រាសពីវដ្តរដូវមុនៗ អ្នកស្រាវជ្រាវបានទុកគម្លាតរយៈពេល ១០ថ្ងៃដើម្បីឱ្យស្ត្រីម្នាក់ៗអាចទំនងជាស្ថិតក្នុងដំណាក់កាលផ្ទុះអូវ៉ុល។ ក្នុងរយៈពេល ១០ថ្ងៃនេះ ស្ត្រីម្នាក់ៗត្រូវធ្វើតេស្តទឹកនោមខ្លួនឯងដើម្បីរកមើលថាពួកគេ កំពុងតែស្ថិតក្នុងដំណាក់កាលផ្ទុះអូវ៉ុលឬក៏អត់។ ស្ត្រីមិនអាចប្រាប់បានទេថា ពួកគេកំពុងតែធ្វើតេស្តដើម្បីរកដំណាក់កាលនៃការផ្ទុះអូវ៉ុលតាមរយៈ ការធ្វើតេស្តនេះបានឡើយ។

ស្ត្រីជាច្រើនបានប្រាប់ឱ្យដឹងថា ពួកគេធ្លាប់មានការស្រមើស្រមៃអំពីការរួមភេទ ០,៧៧ដងជាមធ្យមក្នុងមួយថ្ងៃ។ រឿងនេះហាក់បីដូចជាមានចំនួនខ្ពស់ជាងអ្វីដែលបានរកឃើញកាលពីការសិក្សាដែលធ្វើពីលើកមុនដែលថាបុរសមានការស្រមៃអំពីការរួមភេទ ម្តងក្នុងមួយថ្ងៃ ហើយស្ត្រីមានម្តងក្នុងមួយសប្តាហ៍។

វាត្រូវបានគេរកឃើញទៀតថា ភាពញឹកញាប់នៃការស្រមើស្រមៃបានកើនឡើងលើមនុស្សស្រីណាដែលស្ថិត ក្នុងថ្ងៃទីបីជុំវិញពេលផ្ទុះបែកអូវ៉ុល។ ស្ត្រីក៏បានប្រាប់ទៀតថា ការស្រមើស្រមៃធ្វើឱ្យពួកគេមានភាពស្រើបស្រាលច្រើនជាងពេលពួកគេមិន ស្ថិតក្នុងពេលវេលាដែលមិនអាចបង្កកំណើតបាន។

តាមការសិក្សាជាច្រើនបានបន្តថា បុរសតែងមានការស្រមើស្រមៃច្បាស់លាស់ជាងមនុស្សស្រី ដែលវាជាហេតុនាំឱ្យនាងយកចិត្តទុកដាក់កាន់តែច្រើនទៅលើអារម្មណ៍ចំពោះ មនុស្សប្រុសជាងមនុស្សប្រុសដែលខ្លួនស្រឡាញ់រួច ឬបណ្តោយខ្លួនទៅតាមការស្រមៃនៃការរួមភេទនោះតែម្តង។

អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីទំនងជាចាប់អារម្មណ៍លើមនុស្សប្រុសច្រើនក្នុងពេលវេលាដែលពួកគេ អាចបង្កកំណើតបានច្រើនបំផុត។ កាលណាដែលនៅតែមានការស្រមើស្រមៃក្នុងចិត្តទៀត ស្ត្រីប្រហែលជាមានអត្តចរិតជាមនុស្សប្រុសប្រមាណ ៩៥ភាគរយកំពុងតែរត់ចុះឡើងក្នុងចិត្តរបស់នាងហើយ។

ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Archives of Sexual Behaviour៕

រឿងប្រាំយ៉ាងដែលមនុស្សស្រីចង់ឱ្យមានពេលឡើងគ្រែ


ទាក់ទង​នឹង​ការចង់បាន​របស់​មនុស្ស​ប្រុស​ពេល​រួមភេទ​គឺជា​រឿង​ដែល​សំខាន់​ដើម្បី​ឱ្យ​បរិយាកាស​កាន់តែ​សប្បាយនិង​ស្អិតរ​មួ​ត​ព្រោះ​ពួកគេ​យល់ចិត្ត​គ្នា និង​អាច​ផ្តល់​អ្វីៗ​ដល់​គ្នា​បាន​ ។ ប៉ុន្តែ​ស្ថិត​ត្រង់​ចំណុច​នេះ​ដែរការចង់បាន​មិនមែន​មាន​តែ​ខាង​ប្រុស​តែ​ម្នាក់​ទេខាង​ស្រី​ក៏​មាន​រឿង​មួយ​ចំនួន​ដែល​ចង់ឱ្យ​ខាង​ប្រុស​ផ្តល់ឱ្យពួកគេ​ដែរ​ ។ ខាងក្រោម​នេះ​គឺជា​តម្រូវការ ៥ ​យ៉ាង​ដែល​មនុស្ស​ស្រី​ត្រូវការ​ពេល​រួមភេទ​ ។​

. និយាយ​អំពី​ការ​រួមភេទ​, បញ្ហា​ផ្លូវភេទ និង​ពិភាក្សា​អ្វីៗ​ដែល​ទាក់ទង​នឹង​ផ្លូវភេទ​ផ្សេងៗ​ទៀត​
​ចូរ​លើកយក​ប្រធានបទ​មក​ពិភាក្សា​ជាមួយ​នាង​ដើម្បី​អាច​ឱ្យនាង​មាន​អារម្មណ៍ ហើយ​ចូរ​សួរ​នាង​ថា​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យនាង​មាន​ផាសុខភាព​បំផុត​នោះ​ ។ ស្ត្រី​ភាគច្រើន​តែងតែ​មិន​សប្បាយចិត្ត​ដោយសារតែ​រឿងនេះ​ ។ ការ​រួមភេទ​តែងតែ​មិន​មាន​ប្រសិទ្ធភាព​លើ​ការ​ដែល​គ្មាន​និយាយ​គ្នា ហើយ​ស្ត្រី​ចង់​ឱ្យដៃគូ​ពួកគេ​ដឹង​ថា​ពួកគេ​គិត​អ្វី ហើយ​រឿង​នេះ​អាច​លើក​មក​និយាយ​គ្នា​សម្រាប់​ការរួម​ភេទ​បាន​ ។ អ្នក​គ្រាន់តែ​ប្រហែល​ជា​រកឃើញ​ការស្រមើស្រមៃ​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​ខ្លាំងក្លា​របស់​អ្នក​តែប៉ុណ្ណោះ​ ។​

. មនុស្ស​ស្រី​ចូលចិត្ត​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​
​ចូរ​ត្រៀមខ្លួន​ទុកជាមុន និង​មិន​ត្រូវ​ធ្វើ​អ្វីៗ​តែ​ដើម្បី​ខ្លួនឯង​ឡើយ​ ។ ការសម្តែង​នូវ​ព្រឹត្តិការណ៍​រួមភេទ​ត្រូវតែ​មាន​មនុស្ស​ពីរ​នាក់​ចូល​រួម ដូច្នេះ​ចូរ​បញ្ចូល​នូវ​គំនិត​មួយចំនួន​ឱ្យ​ភ្ជាប់​គ្នា​ទៅ​នឹង​ភាសា​ កាយវិការ និង​សញ្ញា​ដ៏​ឈ្លាស​វៃរបស់​នាង​ទៅ ​។​

. ត្រូវការ​ការ​ថ្នាក់ថ្នម​
​ចូរ​ធ្វើការ​ត្រដុស​ខ្នងឬ​ជើង​របស់​នាង​ក្នុងពេល​ប​បោស​អង្អែល​មុនពេល​រួមភេទ ហើយ​ចាំ​មើល​ថា​មាន​អ្វី​កើតឡើង​ ។​

. មនុស្ស​ស្រី​ពិតជា​ចូល​ចិត្ត​និយាយ​ជាមួយ​ខ្នើយ​ពេល​ឡើង​គ្រែ​
​ការ​ដែល​ដេក​លក់​ភ្លាម​ក្រោយពី​រួមភេទ​រួច​គឺជា​កំហុស​ដ៏​ធ្ងន់​មួយ​ សម្រាប់​នាង ​។ ចូរ​ចំណាយពេល​ ៥​ នាទី​បន្ថែមទៀត​ដើម្បី​ប្រលែង​ជាមួយ​នាង​ទៀត​ដើម្បី​ឱ្យនាងមាន​អារម្មណ៍​ថា អ្នក​ពិតជា​យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​ផ្លូវភេទ​ដែល​អ្នក​បាន​ចែ​ករំ​លែក​ជាមួយ​នាង​ ។​

. មនុស្ស​ស្រី​ចូលចិត្ត​ការភ្ញាក់ផ្អើល​ជាទូទៅ​
​ដូច្នេះ​ហេតុ​អ្វី​បាន​ជា​មិន​ផ្តល់​នូវ​ការភ្ញាក់ផ្អើល​ដល់​នាង​ពេល​ឡើង​គ្រែ​ទៅ​? បើសិន​ជា​អ្នក​មាន​វិធី​ហើយ នោះ​សេចក្តីស្នេហា​របស់​នាង​នឹង​កើនឡើង​យ៉ាង​រីករាយ ព្រមទាំង​ស្រឡាញ់​នូវ​ការ​ពិត​ដែល​អ្នក​កំពុងតែ​ព្យាយាម​ជួយ​ទំនាក់ទំនង​របស់​អ្នកឱ្យ​​កាន់តែ​ស្រស់បំព្រង​ទៀត​ ៕

ហេតុផលដែលបណ្តាលឱ្យឈឺចាប់ខ្លាំងពេលរួមភេទ


 ការឈឺចាប់​ក្នុងពេល​រួម​ភេទ​អាច​ពេលខ្លះ​ក្លាយ​ជារឿង​ដែល​ឈឺចាប់​បំផុត និង​ពិបាក​នឹង​ទទួលយក​ណាស់​ ។ ជីវិត​ផ្លូវភេទ​ធម្មតា​ផ្សំ​ឡើង​ដោយ​ទម្លាប់​ដ៏​មាន​សុខភាព​ល្អ​មួយ​ ។ ការ​រួមភេទ​ច្រើនតែ​ត្រូវបាន​គេ​យល់​ថា​ជួយ​បំបាត់​ស្ត្រេ​ស និង​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ទស្សនៈ​អស់ទាំង​នេះ​អាច​លែង​ក្លាយទៅជា​រឿង​សំខាន់​ទៀត​បើសិន​ជា​រឿង​អស់​ទាំងនោះ​មាន​និន្នាការ​ធ្វើឱ្យ​គ្មាន​ផាសុខភាព និង​ឈឺចាប់​ខ្លាំង​ទៅ​វិញ ​។ ទោះបីជា​មាន​មូលហេតុ​ជាច្រើន​ដែល​អាច​បញ្ជាក់​ថា​វា​គឺជា​ហេតុនាំឱ្យឈឺចាប់​ក្នុងពេល​រួមភេទ​ក៏ដោយ ក៏​ការ​រួមភេទ​ដ៏​អស្ចារ្យ​នៅ​តែ​ទាក់ទង​នឹង​ផ្លូវចិត្ត​ដដែល​ទេ​ ។
យក​ល្អ​គួរតែ​បន្ធូរ​អារម្មណ៍ និង​យល់​ថា​គ្មាន​អ្វី​ជា​បញ្ហា​ឡើយ​ ។ ការ​បន្ធូរ​អារម្មណ៍​តាម​ផ្លូវ​ចិត្ត​ក៏​ជួយ​ដោះស្រាយ​បញ្ហា​នៃ​ការឈឺចាប់​ក្នុងពេល​រួម​ភេទ​បាន​យ៉ាង​ល្អ​ជាង​មុន​ដែរ​ ។​

​ការឈឺចាប់​ពេល​រួម​ភេទ​អាច​ក្លាយទៅជា​បញ្ហា​ស្តីបន្ទោស​ដាក់​គ្នា​បាន​ ។ ដូច្នេះហើយ យក​ល្អ​គួរតែ​ស្វែងរក​មូលហេតុ និង​ព្យាបាល​វា​ឱ្យ​បាន​លឿន​បំផុត​ដើម្បី​អាច​រំដោះ​ភាពសប្បាយ​រីករាយ​នៃ​ជីវិត​ផ្លូវភេទ​របស់​អ្នក​វិញ​ ។ 

  
 មូលហេតុ​ដែលនាំ​ឱ្យឈឺចាប់​
ក្នុងពេល​រួមភេទ​មួយចំនួន​ មានដូចជា​៖

-
ការឈឺចាប់​ច្រើន​តែ​ជា​រោគសញ្ញា​នៃ​ការបង្ក​រោគ​ក្នុង​ទ្វារមាស​ ។ នៅពេល​លិង្គ​ត្រដុស​ប៉ះ​នឹង​ទ្វារមាស​ក្នុងពេល​រួមភេទ រោគសញ្ញា​បង្ក​រោគ​ក្នុង​ទ្វារមាស​ដូចជា ក្រហាយ និង​ឈឺចាប់​នឹង​កាន់តែ​ធ្ងន់ ដែល​ជាហេតុ​នាំ​ឱ្យគ្មាន​ផា​សុខភាព​ឡើយ​ ។ ជំងឺ​ឫសក្នុង​ប្រដាប់ភេទ​ដែលនាំឱ្យមាន​ដំបៅក៏​អាច​ជា​មូលហេតុ​ដំបូង​នាំឱ្យឈឺចាប់​ក្នុងពេល​សូក​បញ្ចូល​លិង្គ​ដែរ ​។​

-
ការ​រលាក​ទ្វារមាស​អាច​ជា​ហេតុផល​មួយ​ផ្សេង​ទៀត​នាំ​ឱ្យឈឺចាប់​ដល់​ការ​រួមភេទ​ ។ ផលិតផល​ជាច្រើន​ដែល​ប្រើ​ជា​ធម្មតា​សម្រាប់ភ្ញោ​ចដល់​ផ្លូវភេទ​ពិតជា​អាច​នាំឱ្យ​រលាក​ក្នុង​ទ្វារមាស​បាន​ ។ ផលិតផល​មួយចំនួន​ដូចជា ស្ព្រាយ​បាញ់​ទ្វារមាស, ផលិតផល​បំបាត់​ក្លិន, និង​ជែល​ សុទ្ធតែ​ជា​ដើមហេតុ​ទាំង​អស់​ ។ ស្ត្រី​មួយ​ចំនួន​ប្រហែលជា​មាន​ការ​រលាក​ដោយ​ការប្រើ​ស្រោមអនាម័យ​ផងដែរ​ ។​

-
មូលហេតុ​ផ្សេង​មួយទៀត​អាច​ទាក់ទង​នឹង​ភាព​តឹង​របស់​ទ្វារមាស​ ។ ហេតុផល​ដែល​ធ្វើឱ្យទ្វារមាស​តឹង​ក្នុងពេល​រួមភេទ​នោះ​ ដំបូង​ឡើយ​មាន​ជាប់ទាក់ទង​នឹង​កត្តា​ផ្លូវចិត្ត​ច្រើនជាង​ ។ ពេល​ខ្លះ​នៅ​ពេល​ចិត្ត​របស់​មនុស្ស​យើង​រឹង​ពេក​ក្នុងពេល​រួមភេទទ្វារមាស​នៅតែ​តឹង​ដដែល​ទោះបីជា​មាន​ការភ្ញោ​ច​គ្រប់គ្រាន់​ហើយ​ក៏​ដោយ​ ។ រឿងនេះ​នឹង​នាំឱ្យ​មាន​ការ​សូក​បញ្ចូល​លិង្គ​យ៉ាង​កម្រោល ព្រមទាំង​បង្ក​ការឈឺចាប់​ខ្លាំងក្លា​ទៀតផង​ ។ ភាព​ស្ងួត​របស់​ទ្វារមាស​ក៏​អាច​កើតមាន​ដោយសារ​តែ​ជំងឺ​ធ្ងន់​មួយ​ប្រភេទ​ឈ្មោះថា Vaginismus ដែល​សាច់ដុំ​រឹង​ជាប់​ក្នុងពេល​រួមភេទ​ ។​

-
ទ្វារមាស​ស្ងួត ឬ​កង្វះ​ទឹករំអិល​ក្នុង​ទ្វារមាស​ក៏​ជា​ហេតុផល​មួយ​នាំ​ឱ្យឈឺចាប់​ក្នុងពេលរួម​ភេទ​បាន​ដែរ​ ។ ការ​កង្វះ​ទឹករំអិល​ក្នុង​ទ្វារមាស​អាច​កើតមាន​បាន​បើសិនជា​ការ​សូក​បញ្ចូល​ លិង្គ​នោះ​ធ្វើឡើង​លឿន​ពេក​ដោយ​គ្មាន​ការភ្ញោ​ចបាន​គ្រប់គ្រាន់​ ។ ការ​ស្ងួត​ក៏​អាច​កើតមានឡើង​បាន​ដែរ​ បើសិនជា​ស្រោមអនាម័យ​ដែល​កំពុង​តែ​ប្រើ​នោះ​គ្មាន​ជាតិ​រំអិល​ពី​ទ្វារមាស​ ។ ទ្វារមាស​ស្ងួត​គឺជា​ហេតុផល​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​សម្រាប់​ស្ត្រី​ដែល​
រាំង​រដូវ ឬ​ទើប​សម្រាលកូន​រួច​ ។​

​ដូច្នេះហើយ ហេតុផល​ដែល​នាំឱ្យឈឺចាប់​ក្នុងពេល​រួម​ភេទ​អាច​មាន​ច្រើនយ៉ាង ប៉ុន្តែ​ហេតុផល​ទាំងនោះ​ភាគច្រើន​អាច​ព្យាបាល​បាន ឬ​យ៉ាងហោចណាស់​ក៏​អាច​គ្រប់គ្រង​វា​បាន​ដែរ​ ។ ចូរ​ស្វែងរក​ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ជាមួយ​នឹង​ការអប់រំ​ផ្នែក​សុខភាព
ចំ​ពោះ​ការ​រួមភេទ​ដែល​ឈឺចាប់​នេះ ​៕
រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!
HashFlare
PropellerAds
BTCClicks.com Banner