ហេតុផលដែលបណ្តាលឱ្យឈឺចាប់ខ្លាំងពេលរួមភេទ


 ការឈឺចាប់​ក្នុងពេល​រួម​ភេទ​អាច​ពេលខ្លះ​ក្លាយ​ជារឿង​ដែល​ឈឺចាប់​បំផុត និង​ពិបាក​នឹង​ទទួលយក​ណាស់​ ។ ជីវិត​ផ្លូវភេទ​ធម្មតា​ផ្សំ​ឡើង​ដោយ​ទម្លាប់​ដ៏​មាន​សុខភាព​ល្អ​មួយ​ ។ ការ​រួមភេទ​ច្រើនតែ​ត្រូវបាន​គេ​យល់​ថា​ជួយ​បំបាត់​ស្ត្រេ​ស និង​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ទស្សនៈ​អស់ទាំង​នេះ​អាច​លែង​ក្លាយទៅជា​រឿង​សំខាន់​ទៀត​បើសិន​ជា​រឿង​អស់​ទាំងនោះ​មាន​និន្នាការ​ធ្វើឱ្យ​គ្មាន​ផាសុខភាព និង​ឈឺចាប់​ខ្លាំង​ទៅ​វិញ ​។ ទោះបីជា​មាន​មូលហេតុ​ជាច្រើន​ដែល​អាច​បញ្ជាក់​ថា​វា​គឺជា​ហេតុនាំឱ្យឈឺចាប់​ក្នុងពេល​រួមភេទ​ក៏ដោយ ក៏​ការ​រួមភេទ​ដ៏​អស្ចារ្យ​នៅ​តែ​ទាក់ទង​នឹង​ផ្លូវចិត្ត​ដដែល​ទេ​ ។
យក​ល្អ​គួរតែ​បន្ធូរ​អារម្មណ៍ និង​យល់​ថា​គ្មាន​អ្វី​ជា​បញ្ហា​ឡើយ​ ។ ការ​បន្ធូរ​អារម្មណ៍​តាម​ផ្លូវ​ចិត្ត​ក៏​ជួយ​ដោះស្រាយ​បញ្ហា​នៃ​ការឈឺចាប់​ក្នុងពេល​រួម​ភេទ​បាន​យ៉ាង​ល្អ​ជាង​មុន​ដែរ​ ។​

​ការឈឺចាប់​ពេល​រួម​ភេទ​អាច​ក្លាយទៅជា​បញ្ហា​ស្តីបន្ទោស​ដាក់​គ្នា​បាន​ ។ ដូច្នេះហើយ យក​ល្អ​គួរតែ​ស្វែងរក​មូលហេតុ និង​ព្យាបាល​វា​ឱ្យ​បាន​លឿន​បំផុត​ដើម្បី​អាច​រំដោះ​ភាពសប្បាយ​រីករាយ​នៃ​ជីវិត​ផ្លូវភេទ​របស់​អ្នក​វិញ​ ។ 

  
 មូលហេតុ​ដែលនាំ​ឱ្យឈឺចាប់​
ក្នុងពេល​រួមភេទ​មួយចំនួន​ មានដូចជា​៖

-
ការឈឺចាប់​ច្រើន​តែ​ជា​រោគសញ្ញា​នៃ​ការបង្ក​រោគ​ក្នុង​ទ្វារមាស​ ។ នៅពេល​លិង្គ​ត្រដុស​ប៉ះ​នឹង​ទ្វារមាស​ក្នុងពេល​រួមភេទ រោគសញ្ញា​បង្ក​រោគ​ក្នុង​ទ្វារមាស​ដូចជា ក្រហាយ និង​ឈឺចាប់​នឹង​កាន់តែ​ធ្ងន់ ដែល​ជាហេតុ​នាំ​ឱ្យគ្មាន​ផា​សុខភាព​ឡើយ​ ។ ជំងឺ​ឫសក្នុង​ប្រដាប់ភេទ​ដែលនាំឱ្យមាន​ដំបៅក៏​អាច​ជា​មូលហេតុ​ដំបូង​នាំឱ្យឈឺចាប់​ក្នុងពេល​សូក​បញ្ចូល​លិង្គ​ដែរ ​។​

-
ការ​រលាក​ទ្វារមាស​អាច​ជា​ហេតុផល​មួយ​ផ្សេង​ទៀត​នាំ​ឱ្យឈឺចាប់​ដល់​ការ​រួមភេទ​ ។ ផលិតផល​ជាច្រើន​ដែល​ប្រើ​ជា​ធម្មតា​សម្រាប់ភ្ញោ​ចដល់​ផ្លូវភេទ​ពិតជា​អាច​នាំឱ្យ​រលាក​ក្នុង​ទ្វារមាស​បាន​ ។ ផលិតផល​មួយចំនួន​ដូចជា ស្ព្រាយ​បាញ់​ទ្វារមាស, ផលិតផល​បំបាត់​ក្លិន, និង​ជែល​ សុទ្ធតែ​ជា​ដើមហេតុ​ទាំង​អស់​ ។ ស្ត្រី​មួយ​ចំនួន​ប្រហែលជា​មាន​ការ​រលាក​ដោយ​ការប្រើ​ស្រោមអនាម័យ​ផងដែរ​ ។​

-
មូលហេតុ​ផ្សេង​មួយទៀត​អាច​ទាក់ទង​នឹង​ភាព​តឹង​របស់​ទ្វារមាស​ ។ ហេតុផល​ដែល​ធ្វើឱ្យទ្វារមាស​តឹង​ក្នុងពេល​រួមភេទ​នោះ​ ដំបូង​ឡើយ​មាន​ជាប់ទាក់ទង​នឹង​កត្តា​ផ្លូវចិត្ត​ច្រើនជាង​ ។ ពេល​ខ្លះ​នៅ​ពេល​ចិត្ត​របស់​មនុស្ស​យើង​រឹង​ពេក​ក្នុងពេល​រួមភេទទ្វារមាស​នៅតែ​តឹង​ដដែល​ទោះបីជា​មាន​ការភ្ញោ​ច​គ្រប់គ្រាន់​ហើយ​ក៏​ដោយ​ ។ រឿងនេះ​នឹង​នាំឱ្យ​មាន​ការ​សូក​បញ្ចូល​លិង្គ​យ៉ាង​កម្រោល ព្រមទាំង​បង្ក​ការឈឺចាប់​ខ្លាំងក្លា​ទៀតផង​ ។ ភាព​ស្ងួត​របស់​ទ្វារមាស​ក៏​អាច​កើតមាន​ដោយសារ​តែ​ជំងឺ​ធ្ងន់​មួយ​ប្រភេទ​ឈ្មោះថា Vaginismus ដែល​សាច់ដុំ​រឹង​ជាប់​ក្នុងពេល​រួមភេទ​ ។​

-
ទ្វារមាស​ស្ងួត ឬ​កង្វះ​ទឹករំអិល​ក្នុង​ទ្វារមាស​ក៏​ជា​ហេតុផល​មួយ​នាំ​ឱ្យឈឺចាប់​ក្នុងពេលរួម​ភេទ​បាន​ដែរ​ ។ ការ​កង្វះ​ទឹករំអិល​ក្នុង​ទ្វារមាស​អាច​កើតមាន​បាន​បើសិនជា​ការ​សូក​បញ្ចូល​ លិង្គ​នោះ​ធ្វើឡើង​លឿន​ពេក​ដោយ​គ្មាន​ការភ្ញោ​ចបាន​គ្រប់គ្រាន់​ ។ ការ​ស្ងួត​ក៏​អាច​កើតមានឡើង​បាន​ដែរ​ បើសិនជា​ស្រោមអនាម័យ​ដែល​កំពុង​តែ​ប្រើ​នោះ​គ្មាន​ជាតិ​រំអិល​ពី​ទ្វារមាស​ ។ ទ្វារមាស​ស្ងួត​គឺជា​ហេតុផល​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​សម្រាប់​ស្ត្រី​ដែល​
រាំង​រដូវ ឬ​ទើប​សម្រាលកូន​រួច​ ។​

​ដូច្នេះហើយ ហេតុផល​ដែល​នាំឱ្យឈឺចាប់​ក្នុងពេល​រួម​ភេទ​អាច​មាន​ច្រើនយ៉ាង ប៉ុន្តែ​ហេតុផល​ទាំងនោះ​ភាគច្រើន​អាច​ព្យាបាល​បាន ឬ​យ៉ាងហោចណាស់​ក៏​អាច​គ្រប់គ្រង​វា​បាន​ដែរ​ ។ ចូរ​ស្វែងរក​ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ជាមួយ​នឹង​ការអប់រំ​ផ្នែក​សុខភាព
ចំ​ពោះ​ការ​រួមភេទ​ដែល​ឈឺចាប់​នេះ ​៕

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!