របៀបនៃការនិយាយជាមួយប្រពន្ធអំពីការរួមភេទ


        ​ 
           ការ​រួមភេទ​គឺជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​បង្កើត​ជា
រ​នាំងឧបសគ្គ​ជាច្រើន​នៃ​ទំនាក់ទំនង​ប្តី​និង​ប្រពន្ធ​ ។ ការនិយាយ​អំពី​ការ​រួមភេទ​ជាមួយ​ប្តី​ឬ​ប្រពន្ធ​អាច​ក្លាយទៅជា​ប្រធានបទ​ដ៏​ ពិបាក​មួយ​ ។ អ្នក​ត្រូវ​តែ​ដឹងថា មាន​ទិដ្ឋភាព​ទាក់ទង​នឹង​ការនិយាយ​អំពី​ការ​រួមភេទ​សិន​មុនពេល​ចូលខ្លួន​មក​ពិភាក្សាគ្នា​ ។ ចូរ​យល់​ថាការនិយាយ​ជា​មួយ​ប្រពន្ធ​អំពី​ការ​រួមភេទ​គឺជា​រឿង​ខុសគ្នា​ពី​ការនិយាយ​ ជាមួយ​មិត្តភក្តិ​ ។

​មិន​ចាំបាច់​មាន​ការភ័យខ្លាច ឬ​តក់ស្លុត​អ្វី​ឡើយ​ចំពោះ​ការនិយាយ​អំពី​ការ​រួមភេទ​ជាមួយ​ប្រពន្ធ​នោះ​ ព្រោះ​អ្នក​អាច​ដោះស្រាយ​វា​បាន​យ៉ាង​ងាយស្រួល​បំផុត​ ។ ដើម្បី​បំបាត់​ភាពភ័យខ្លាច អ្នក​ត្រូវ​តែ​រៀបចំ​ទុកជាមុន​ ។ ការរៀបចំ​ជួយ​ឱ្យអ្នកបង្កើន​ប្រធានបទ​កាន់តែ​មាន​ភាពស្និទ្ធស្នាល​គ្នា​បានយ៉ាង​ច្បាស់លាស់ និង​មាន​ទំនុកចិត្ត​ ។ ការនិយាយ​ជា​មួយ​ប្រពន្ធ​អំពី​ការរួម​ភេទ​អាច​នាំ​ឱ្យមាន​ការប្រឈមមុខ​មួយ ប៉ុន្តែ​ការចងចាំ​នូវ​ដំបូន្មាន​មួយចំនួន​តូច​នឹង​ជួយ​អ្នក​បាន​ច្រើន​ដែរ​ ។

ស្មោះត្រង់​
​ពិតណាស់ ភាពស្មោះត្រង់​គឺជា​គោលការណ៍​ដ៏​ល្អ​បំផុត ជា​ពិសេស​ពេល​អ្នក​កំពុងតែ​និយាយ​អំពី​ការ​រួមភេទ​ជាមួយ​ប្រពន្ធ ឬ​ប្តី​ ។ បើសិន​ជា​អ្នក​កំពុង​តែ​លើក​រឿង​នេះ​មក​និយាយ ត្រូវតែ​ស្មោះត្រង់ ព្រមទាំង​ប្រាប់​ចំណុច​នេះ​ឱ្យប្រពន្ធ​អ្នកដឹង ​។ នាង​ត្រូវ​តែ​ដឹង​មិន​ខ្វល់​ថា​អ្នក​កំពុងតែ​គិត​អ្វី​ក្នុង​ចិត្ត​នោះទេ​ ។​

រង់ចាំ​ដល់​ពេលវេលា​អំណោយផល​
​ការ​កំណត់​ពេលវេលា​គឺ​ជា​រឿង​មួយ​សំខាន់បំផុត ព្រោះ​វា​អាច​ផ្លាស់ប្តូរ​បាន ​។ ការ​ដែល​លើក​វា​មក​និយាយ​ភ្លាមៗ​នៅ​ចំ​ពេល​ដែល​កំពុង​និយាយ​គ្នា​រឿង​សំខាន់ ​ប្រហែលជា​អាច​ផ្តល់​ភាពរ​ញេ​រញៃ​ដល់​ប្រពន្ធ​អ្នក​បាន​ ។ ការពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ក្នុងពេល​រួមភេទ​គឺជា​គំនិត​មួយ​មិន​ល្អ​នោះទេ​ ។ ការផ្តល់​ភាពកក់ក្តៅ​ដល់​ដៃគូ​គឺ​ជា​ការពិភាក្សា​អំពី​ការ​រួមភេទ​ដ៏​សំខាន់​បំផុត​។

​បំបាត់​នូវ​ការសង្ស័យ​
​មិន​ត្រូវ​អៀនខ្មាស​ក្នុងការ​សួរ​សំណួរ​ដើម្បី​បំបាត់​ការសង្ស័យ​ចំពោះ​នាងឡើយ​ ។ រឿងនេះ​នឹង​ជួយ​ផ្តល់​ជា​គំនិត​អំពី​រឿងរ៉ាវ​ដែល​នាង​យល់ឃើញ​។ ការយល់ដឹង​អំពី​ឥរិយាបថ​របស់​នាង​នឹង​ជួយ​ឱ្យអ្នក​លុបបំបាត់​ទំនាក់ទំ​នង​ ដែល​មាន​ភាពខុសៗ​គ្នា និង​បង្កើត​ទំនាក់ទំនង​ដែល​មាន​លក្ខណៈ​ល្អ​នឹង​គ្នា​វិញ ​។

ធ្វើជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​
​ចូរ​យកចិត្តទុកដាក់​នូវ​អ្វី​ដែល​នាង​កំពុងតែ​និយាយ​ ។ ចូរ​ស្តាប់​នូវ​ការសន្ទនា​យ៉ាង​ប្រុងប្រយត្ន​ដើម្បី​ឱ្យការសន្ទនា​នោះ​មានភាព​ស្រស់បំព្រង​ឡើង​ ។ មិន​ត្រូវ​និយាយ​កាត់​ពេល​នាង​កំពុងតែ​និយាយ​ឡើយ​ ។

គោរព​ចំណុច​ដែល​នាង​លើកឡើង​
​បើសិន​ជា​អ្នក​ត្រូវការ​ឱ្យ​ប្រពន្ធ​របស់​អ្នក​យល់ អ្នក​ក៏​គួរតែ​ជា​មនុស្ស​យល់​ពី​គេ​វិញ​ដែរ​ ។ ចូរ​ផ្តល់​ការគោរព​ដល់​នាង​ផង​ទៅ ជាពិសេស​ការយល់ឃើញ និង​របៀបរបប​ទាំងឡាយណា​ដែល​នាង​យល់ថា​អាច​ល្អ​ជាង ​។​

​មិន​ត្រូវ​ខឹង​សម្បា​​
​ចូរ​ចៀសវាង​ការខឹង ឬ​គិត​អ្វីៗ​ដែល​យល់​ថា​ឆ្លាត​ជាង​អ្នក​ដទៃ​ ។ ​អ្នក​គួរតែ​ផ្តល់​នូវ​ការគិត និង​អារម្មណ៍​ឱ្យ​គេ​ដឹង​ដោយ​គ្មាន​សញ្ញា​បង្ហាញ​ថា​អ្នក​កំពុងតែ​ខឹង​អំពី​រឿង​នោះ​ឡើយ​ ។ ការ​ខឹង​របស់​អ្នក​នឹង​មិន​អាច​ដាស់តឿន​អារម្មណ៍​របស់​ប្រពន្ធ​បានឡើយ ហើយ​នាង​នឹង​អាច​បញ្ចប់​ការនិយាយ​គ្នា​នេះ​ទៀត​ដោយសារតែ​គ្មាន​ផាសុខភាព​ ក្នុង​ការបង្ហាញ​ពី​អារម្មណ៍​របស់​នាង​ប្រាប់​អ្នក ​។ ចូរ​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​ភាព​រាក់ទាក់​ទើប​អាច​បង្កើន​ការសន្ទនា​កាន់តែ​ល្អបាន​ ។ មិន​ត្រូវ​ធ្វើ​ការវាយតម្លៃ​, ផ្តល់​ភាពរ​ញេ​រញៃ និង​ស្តីបន្ទោស​ដល់​ប្រពន្ធ​ខ្លួន​ថា​ផ្លូវភេទ​មិនល្អ​ជាដើម​ ៕

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!