ការប្រែប្រួលចំណង់ផ្លូវភេទក្រោយសម្រាលកូនរួច


 រយៈពេល​ប្រហែល​មួយ​ឆ្នាំ​ក្រោយ​សម្រាលកូន​រួចស្ត្រី​អាច​នឹង​មាន​ចំណង់​ផ្លូវភេទ​ថយចុះ​ច្រើន​ជាង​មុន​ពេល​នាង​មានផ្ទៃពោះ ជាពិសេស​រយៈពេល ៤ ទៅ ៦​សប្តាហ៍​ដំបូង​ ។ ការសិក្សា​មួយ​របស់​ជនជាតិ​អូស្ត្រាលី​បាន​រកឃើញថា មាន​ស្ត្រី​មិន​ដល់ ២០%​ ទេ​ដែល​សកម្ម​ខាង​រួមភេទ​រយៈពេល ៤​ សប្តាហ៍​ក្រោយ​សម្រាលកូន​រួច​ ។ វា​គ្មាន​អ្វី​ដែល​អាច​និយាយថា ធម្មតា ឬ​ត្រឹមត្រូវ​ចំពោះ​ពេលវេលា​ដែល​ត្រូវ​វិល​មក​រក​សកម្មភាព​ផ្លូវភេទ​វិញ​នោះទេ គឺ​អាស្រ័យ​ទៅលើ​អារម្មណ៍​របស់​អ្នក និង​ដៃគូ​ទាំងអស់គ្នា​តែ​ម្តង​ ។​
 
​អ័រម៉ូន​ជាច្រើន​របស់​មនុស្សស្រី​ពេល​បំបៅ​ដោះកូន​ត្រូវបាន​ប៉ះពាល់​ក្នុង​រយៈពេល​ពួកគេ​កំពុងតែ​បំបៅ​ដោះ​កូន​ ។ ចំពោះ​ស្ត្រី​ដែល​មិន​បំបៅ​ដោះ​កូន​ទេ កម្រិត​អ័រម៉ូន​នឹង​មាន​ស្ថេរភាព​វិញ​រយៈពេល ៤ ទៅ​ ៦ ​សប្តាហ៍​ក្រោយ​ពី​សម្រាលកូន​រួច​ ។​
 
​ទោះបីជា​ក្រោយពី​កម្រិត​អ័រម៉ូន​ដែល​បាន​វិល​មក​រក​សភាព​ដើម​វិញ​ក៏ដោយក៏​ស្ត្រី​ភាគច្រើន​នៅ​តែ​ប្រាប់​ថា​ចំណង់​ផ្លូវភេទ​របស់​ពួកគេ​មិនសូវ​មាន​ដូច​កាលពី​មិនទាន់​មាន​ផ្ទៃពោះ​ដដែល​ដោយសារតែ​មាន​បញ្ហា​ផ្លូវចិត្ត​ ។ ឧទាហរណ៍ ស្ត្រី​ដែល​ក្លាយទៅជា​ម្តាយ​របស់​គេ​ជា​លើកដំបូង​ក្នុង​ទីក្រុង Melbourne បានឱ្យដឹងថាជា​មធ្យម​ចំណង់​ផ្លូវភេទ​របស់​ពួកគេ​ត្រូវ​ថយ​ចុះ ហើយ​ការវិល​ត្រឡប់​ទៅរក​ការ​រួមភេទ​ក៏​មិនសូវ​មាន​ជា​ញឹកញាប់​ក្នុង​រយៈពេល ៦ ​ខែក្រោយ​សម្រាលកូន​រួច​ដូច​កាល​ពី​ពួកគេ​មិនទាន់​មាន​ផ្ទៃពោះ​ដែរ​ ។ ស្ត្រី​ជា​ច្រើន​មាន​អារម្មណ៍​អស់កម្លាំង​, ត្រូវការ​ចំណាយពេល​ផ្លាស់ប្តូរ​ជីវិត​ក្លាយទៅជា​ម្តាយ​គេ និង​ធ្លាប់​មាន​បញ្ហា​ជាមួយ​ទំនាក់ទំនង​ក្នុង​គ្រួសារដែល​វា​សុទ្ធសឹងតែ​ជា​ការយល់ដឹង​អំពី​ការប្រែប្រួល​ក្នុង​រាងកាយឬ​ទទួល​រង​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​រួច​ ។ បញ្ហា​អស់ទាំង​នេះ​ជា​ទូទៅ​នឹង​កាត់បន្ថយ​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​បាន​ ។​
 
​ចំណង់​ផ្លូវភេទ​របស់​បុរស​ក៏​ប្រហែល​ជា​ផ្លាស់ប្តូរ​ដែរ​ក្រោយពី​ដៃគូ​របស់ខ្លួន​សម្រាលកូន​ ។ ប៉ុន្តែ​បុរស​ខ្លះ​បែរជា​មាន​ចំណង់​ផ្លូវភេទ​កើន​ឡើង​ទៅ​វិញនេះ​ប្រហែលជា​ពួកគេ​ត្រូវបាន​ទាក់ទាញ​តាមរយៈ​ការផ្លាស់ប្តូរ​របស់​រាង​កាយ​ដៃគូឬ​ដោយសារតែ​សប្បាយចិត្ត​អំពី​ការចាប់​កំណើត​របស់​កូន ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បុរស​ក៏​ធ្លាប់មាន​បញ្ហា​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ដែរ​ដូចជា បារម្ភ​អំពី​ការឈឺចាប់​របស់​ដៃគូ ឬ​ការ​គ្មាន​ផាសុខភាព​ក្នុងពេល​រួមភេទ​នៅពេល​មាន​សមាជិក​ថ្មី​នៅ​ជិត​បែបនេះ ​។

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!