ចង់រីករាយនឹងផ្លូវភេទពេលកំពុងមានផ្ទៃពោះតើគួរធ្វើដូចម្តេច?



 ជាធម្មតា​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​ឡើង​ខ្ពស់​នៅ​ត្រីមាស​ទី​ពីរ ព្រោះ​ជា​ពេលវេលា​មួយ​ដែល​មាន​កម្លាំង​ឡើងវិញ ហើយ​ការ​ក្អួតចង្អោរ​ដោយសារ​ចាញ់កូន​ក៏​ស្រាកស្រាន្ត​ទៅវិញ​ដែរ ​។ ការ​រួមភេទ​ប្រហែល​កើតមាន​ក្នុង​ចិត្ត​របស់​ស្ត្រី​ច្រើនណាស់​ហើយ​ដោយសារតែ​មាន​ការ​កើនឡើង​នូវ​លំហូរ​ឈាម​ចូលទៅ​ក្នុង​ទ្វារមាស​ ។ ទ្វារមាស​នឹង​រីក​កាន់តែ​ធំ​ជាង​មុន ហើយ​ទឹករំអិល​ក្នុង​ទ្វារមាស​ក៏​មាន​កាន់តែ​ច្រើន​ដែរ ​។ ដូច្នេះ​ហើយ​ចំណង់​ផ្លូវភេទ​នឹងត្រូវ​កើនឡើង ហើយ​ការឈាន​ដល់​ចំណុច​កំពូល​ក៏​កាន់តែ​ខ្លាំង​ជាង​មុន​ថែមទៀត​ផង​ ។

​អ្នក​ប្រហែលជា​យល់​ថា​នេះ​ជា​ពេលវេលា​មួយ​នៃ​សេរីភាព​ក្នុងការ​រួមភេទ ហើយ​បើសិនជា​នេះ​គឺជា​ការ​មាន​ផ្ទៃពោះ​ដំបូង អ្នក​ប្រហែលជា​មាន​មោទនៈ​ចំពោះ​ភាពស្និទ្ធស្នាល​កាន់តែខ្លាំង​ក្នុង​ពេល​អ្នក​ទាំង​ពីរ​មិនបាច់​ខ្វល់​អំពី​ធ្វើខ្លួន​ជា​ឪពុកម្តាយ​គេ​ឡើយ​ ។ នៅពេល​ចំណង់​ផ្លូវភេទ​ឡើងដល់​ចំណុច​កំពូល អ្នក​ប្រហែលជា​ត្រូវ​ការផ្លាស់ប្តូរ​រឿង​មួយចំនួន​ដើម្បី​ឱ្យ​ខ្លួនឯង​មាន​ ផាសុខភាព ដោយ​អាស្រ័យ​ទៅ​តាម​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ​។
  • ប្រើប្រាស់​ក្បាច់​ថ្មី​ នៅពេល​ការឡើង​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ​ធ្វើ​ឱ្យធំ​ក្បាលពោះ ចូរ​ព្យាយាម​រួមភេទ​បែប​ចំណិត​តាសក់​វិញ ទាំង​អាច​មើល​មុខ​ដៃគូ ឬ​មិន​មើល​មុខ​ដៃគូ​ឃើញ​ ។ ការ​ដែល​ឱ្យ​ស្ត្រី​អង្គុយ​នៅ​ខាងលើ​ក៏​ធ្វើឱ្យនាង​មាន​ផា​សុខភាព​កាន់តែខ្លាំង​ដែរ ព្រោះ​ក្បាច់​នេះ​នាង​អាច​គ្រប់គ្រង​ជម្រៅ​នៃ​ការ​សូក​បញ្ចូល​លិង្គ​បាន​ ។

​ពេល​មាន​ផ្ទៃពោះ​ចាស់ខែ​ហើយ ស្ត្រី​មិនគួរណា​ដេក​ផ្ងារ​ឡើយ​ព្រោះ​ទម្ងន់​របស់​កូន និង​ដៃគូ​ប្រហែល​ជា​ដាក់​សម្ពាធ​ទៅលើ​សរសៃឈាម Inferior Vena Cava ដែល​ជា​សរសៃឈាម​នាំ​ឈាម​ចូលក្នុង​បេះដូង​ដ៏​ធំ​​មួយ​ ។ សម្ពាធ​នោះ​អាច​ធ្វើឱ្យ​វិលមុខ និង​បេះដូង​លោត​ញាប់​ជាង​មុន​បាន​ ។
  • គិត​ពី​សុវត្ថិភាព​ជា​ចំបង​៖ បើសិន​ជា​ដៃគូ​មាន​ប្រវត្តិ​ជំងឺ​កាមរោគ ឬ​អាច​មាន​ជំងឺ​នេះ ឬ​ប្រឈម​នឹង​ជំងឺអេដស៍ចូរ​ប្រើ​ស្រោមអនាម័យ​ជានិច្ច​គ្រប់​ពេល​ដែល​អ្នក​រួមភេទ​ជាមួយ​គ្នា​ ។ ជំងឺ​អេដស៍​អាច​ចម្លង​ទៅ​កូន​បាន ហើយ​ជំងឺ​កាមរោគ​ផ្សេងៗ​ទៀត​ក៏​អាច​ចម្លង​ទៅ​កូន​ក្នុង​ពេល​សម្រាលកូន​ដែរ​។

​ខណៈពេល​ដែល​ការ​រួមភេទ​តាម​មាត់​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​អាច​លើកលែងបាន​នោះ ចូរ​ចាំ​ថា​មិន​ត្រូវផ្លុំ​ខ្យល់​ចូលទៅក្នុង​ទ្វារមា​សឡើយ ​ព្រោះវា​អាច​បណ្តាល​ឱ្យមាន​កំ​ណ​ក​ខ្យល់​ក្នុង​ឈាម​បានដែល​វា​ជា​ហេតុនាំឱ្យ​គំរាម​កំហែង​ដល់​ជីវិត​ទៀត​ ។ គ្រូពេទ្យ​មិនដែល​ណែនាំ​ឱ្យ​រួមភេទ​តាម​រន្ធ​គូថ​ឡើយ​ព្រោះ​វា​អាច​ធ្វើឱ្យបាក់តេរី​ក្នុង​ចុង​ពោះវៀនធំ​រាលដាល​ទៅ​ទ្វារមាស និង​បង្ក​រោគ​បាន​ ។ វា​ក៏​ប្រហែលជា​មិន​មាន​ផា​សុខភាព​ផងដែរ​ដោយសារ​ជំងឺ​ឫសដូង​បាត​កើតឡើង​ក្នុង​ពេល​មាន​ផ្ទៃពោះ​។
  • និយាយ​គ្នា​ដោយ​បើកចំហ៖ អ្នកនិង​ដៃគូ​ប្រហែលជា​មាន​គំនិត​ផ្ទុយគ្នា​អំពី​ភាព​ញឹកញាប់​នៃ​ការ​រួមភេទ​ ក្នុងពេល​មាន​ផ្ទៃពោះ​។ ចូរ​និយាយប្រាប់​គ្នា​ទៅវិញទៅមក​អំពី​ការប្រែប្រួល​តម្រូវកា​ររ​បស់​អ្នក​ទាំង​ពីរ​ទៅ​ ។ បើសិនជា​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​ការពិបាក​ ជាពិសេស​ក្នុង​ ដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ចូរ​ស្វែងរក​មធ្យោបាយ​ណា​ផ្សេង​ក្រៅ​ពី​ការ​សូក​បញ្ចូល​លិង្គ​វិញ​ទៅ​ដូចជា ការ​ម៉ាស្សា ឬ​ថ្នាក់ថ្នម​គ្នា​ជាដើម​ ៕

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!