ឱ្យតែរួមភេទលើកដំបូងដឹងតែឈឺមែនទេ?



  មនុស្ស​ស្រី​ភាគច្រើន​តែង​បារម្ភ​អំពី​ការឈឺចាប់​ក្នុងពេល​រួមភេទ​ជា​លើកដំបូង ប៉ុន្តែ​អ្វី​ជា​ការពិត​នោះ​គឺថា ការ​រួមភេទ​លើកដំបូង​មិនមែន​តែងតែ​ឈឺ​រហូត​នោះ​ទេ​ ។ មនុស្ស​ស្រី​ខ្លះ​ពិតជា​មាន​ការឈឺចាប់​មែន ប៉ុន្តែ​មនុស្សស្រី​ភាគច្រើន​បែរជា​និយាយថា ពួកគេ​អាច​ស៊ូ​ទ្រាំ​បាន​ទៅវិញ​ ។​
 
​ការរួម​ភេទ​អាច​បង្ក​ការឈឺចាប់​បាន​សម្រាប់​ពេលវេលា​ដំបូង​របស់​ពួកគេ​ បើសិនជា​សន្ទះ​ព្រហ្មចារិនីរប​ស់​ស្ត្រី​នៅ​មិនទាន់ដាច់​រហែក​ ។ សន្ទះ​ព្រហ្មចារិនីគឺ​ជា​បន្ទះ​មួយដែល​គ្រប​នៅ​ច្រក​ចូល​របស់​ទ្វារមាស​ដែល​អាច​គ្រប​ជិត ឬ​គ្រប​តិចតួច​ ។ ក្រោយមក​ទៀត​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការឈឺចាប់​ក៏​អាច​ថយ​ចុះ​បាន​ហើយ​ ។ ហើយ​បើសិនជា​អ្នក​នៅ​តែ​ឈឺ ឬ​មិន​អាច​ស៊ូទ្រាំ​បានទេ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​រឿងនេះ ​។ វា​អាច​ដោយសារតែ​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ជាមួយ​ស្រោមអនាម័យ​,កង្វះ​អ័រម៉ូន Estrogen (​ស្ត្រី​វ័យ​ច្រើន​) ឬ​មាន​ជំងឺ Vulvodynia (​ជំងឺ​លើ​បបូរ​ទ្វារមាស​)​ ។ ប៉ុន្តែ​សព្វថ្ងៃនេះ​គេ​ដឹងថា សន្ទះ​ព្រហ្មចារិនីអាច​រហែក ឬ​ដាច់ដោច​បាន​តាមរ​យៈស​កម្ម​ភាព​ផ្សេងៗ​ដូចជា ការ​ជិះសេះ​, ហាត់ប្រាណ ឬ​ការលេង​កីឡា​។ ការ​រួមភេទ​ជា​លើកដំបូង​អាចធ្វើឱ្យ​ហូរ​ឈាម​តាម​ទ្វារមាស​បានដែរ ប៉ុន្តែ​វា​គឺជា​រឿង​ធម្មតា​ទេ​ដោយសារ​តែ​សន្ទះ​ព្រហ្មចារិនីរហែក​។​
 
​សម្រាប់​ស្ត្រី​មួយ​ចំនួន​ប្រហែល​ជា​អាច​មាន​អា​ការៈឈឺចាប់​ខ្លាំង​បើសិនជា​ដៃគូ​របស់​ពួកគេ​រួមភេទ​មាន​ការប៉ះពាល់​ដល់​មាត់ស្បូន​ ។ ខណៈពេល​ដែល​មាន​សេចក្តីរាយការណ៍​អំពី​ការឈឺចាប់​នោះ វា​អាច​ដោយសារតែ​ការ​រួមភេទ​របស់​ពួកគេ​មិន​មាន​ការ​បបោស​អង្អែល​ដើម្បី​ ផ្តល់​ភាព​សម្រើប​ដល់​ដៃគូ​គ្រប់គ្រាន់​ជាមុនសិន​ ។​
 
​ទោះបីជា​ការ​រួមភេទ​ត្រូវបាន​គេ​ចាត់ទុក​ថា​ធ្វើឱ្យឈឺ​ក៏ដោយ ប៉ុន្តែ​ក៏​មិន​ត្រូវ​បាក់​ទឹកចិត្ត ឬ​ភ័យខ្លាច​ការឈឺចាប់​ដែរ ព្រោះ​កត្តា​នេះ​វា​នឹង​អាច​ឱ្យឈឺ​ចាប់បាន​ទោះបីជា​ការឈឺចាប់​នោះ​មិនអាច​កើត​មាន​ទៀត​ក៏​ដោយ​ ។ ចូរ​ចាំ​ថាការ​ប​បោស​អង្អែល​មុនពេល​រួម​ភេទ​អាច​មាន​ប្រយោជន៍​ក្នុង​ការកាត់បន្ថយ​ការឈឺចាប់​ក្នុងពេល​រួមភេទ​ជា​លើកដំបូង​ ។ នេះ​ដោយសារ​តែសាច់ដុំ​ក្នុង​អាង​ត្រគាក​អ្នក​ធូរហើយ​អ្នក​អាច​មាន​ភាព​ស្រើបស្រាល​ដើម្បី​បង្កើត​ការសប្បាយ​កាន់តែច្រើន​ទៀតផង​ ។ តាមពិត ដៃគូ​របស់​អ្នក​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​បន្ធូរ​អារម្មណ៍​របស់​អ្នក ព្រមទាំង​ជា​អ្នក​ធ្វើ​ឱ្យ​មាន​ផា​សុខភាព​ទៀតផង​ ៕

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!