តើស្ត្រីទទួលបានប្រយោជន៍អ្វីខ្លះពីការរួមភេទ




 អ្វី​ដែល​សប្បាយ​ច្រើនជាង​ភាពស្រណុកសុខស្រួល​ខាង​រាងកាយ​ទៀត​នោះ ការ​រួមភេទ​ពិតជា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ស្ត្រី​ច្រើន​។ ជាមួយនឹង​សកម្មភាព​រួម​ភេទ បម្រែបម្រួល​ខាង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ជា​ច្រើន​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រាងកាយ ហើយ​សកម្មភាព​ទាំងនេះ​ផ្តល់​ផល​វិជ្ជា​មាន​ទាំង​បុរសនិង​ស្ត្រី​។ ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​របស់​កម្ម​វិធី​សុខភាព​ស្ត្រី (Women’s Health Programme) នៅឯ​សាកលវិទ្យាល័យ ​Monash នៅ​អូស្ត្រាលី​បាន​បង្ហាញឱ្យឃើញថា ស្ត្រី​ដែល​រួមភេទ​តិចជាង​ពីរ​ដង​ក្នុង​មួយ​ខែ​ងាយ​នឹង​មាន​ជំងឺ​ណាស់ ​។​

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ស្ត្រី​អាច​ទទួលបាន​៖
  • បន្ធូរ​អារម្មណ៍​ជាមួយ​ការ​រួមភេទ​៖ នេះ​គឺជា​ការពិត​ដែល​មាន​លក្ខណៈ​ជាក់ស្តែង​បំផុត​។ មនុស្ស​មួយចំនួន​យល់​ស្រប​ថា ការ​រួមភេទ​មាន​ឥទ្ធិពល​ជួយ​ឱ្យ​អ្នក​បន្ធូរ​អារម្មណ៍​បាន​ច្រើន​រហូត​ដល់ ១០​ ដង​ដូច​ការប្រើ​ថ្នាំ​សណ្ដំ​ដែរ​ ។​
  • ការ​រួមភេទ​ធ្វើឱ្យ​ស្ត្រី​មើល​ទៅ​កាន់តែ​ស្អាត​៖ មាន​អ័រម៉ូន​ពីរ​ប្រភេទ​ដែល​បញ្ចេញ​ក្នុង​រាងកាយ​ពេល​រួមភេទ ដែល​ជាហេតុ​ធ្វើឱ្យស្ត្រី​កាន់តែ​ស្រស់​ស្អាត​ជា​ង​មុន​ ។ អ័រម៉ូន Oestrogen ក៏​មាន​វត្តមាន​ក្នុង​ចំណោម​អ័រម៉ូន​ទាំងពីរ​នោះដែរ​ ។ វា​ធ្វើឱ្យស្បែក​ស្ត្រី​កាន់តែ​រលោង និង​សក់​កាន់តែ​ភ្លើង​ថ្លា ​។ ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជួយ​បង្កើន​កម្រិត​នៃ​ប្រតិកម្ម​សារធាតុ​គីមី​ក្នុង​រាងកាយ ប៉ុន្តែ​វា​ជា​ប្រតិកម្ម​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​រូបសម្បត្តិ​របស់​មនុស្ស​ស្រី​តែប៉ុណ្ណោះ​ ។ ពេល​នោះ​នឹង​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​កាលណា​ប្រតិកម្ម​ធាតុគីមី​នេះ​កើតឡើង​ច្រើន​ក្នុង​រាងកាយ​ ។​
  • ការ​រួមភេទ​ជួយ​សម្រក​ទម្ងន់​៖ តាម​ការពិសោធន៍​ជាមួយនឹង​ក្បាច់​រួមភេទ​ជាច្រើន​អាច​ក្លាយទៅជា​មធ្យោបាយ​ដ៏​ល្អ​មួយ​សម្រាប់​ការ​សម្រក​ទម្ងន់​ ។ ការព្យាយាម​អ្វីដែល​ថ្មីៗ​, ក្បាច់​ថ្មី និង​ស្ទីល​ថ្មីៗ​សម្រាប់​ការ​រួមភេទ​ប្រហែល​គ្រាន់តែ​ជា​សកម្មភាព​ល្បួង​អ្នក​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​រួមភេទ​នោះ​កាន់តែ​សកម្ម​ប៉ុណ្ណោះ​!
  • កីឡា​សិច​៖ ការ​រួមភេទ​គឺជា​កីឡា​មួយ​ប្រភេទ​ដោយ​គ្រាន់​តែ​អ្នក​ធ្វើ​វា​ឱ្យមាន​ សុវត្ថិភាព​ទៅបាន​ហើយ​ ។ ការ​បណ្តោយ​ឱ្យ​រួមភេទ​តាមចិត្ត​អាច​ក្លាយទៅជា​កីឡា​ដ៏​ល្អ​បំផុត ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដថា​កីឡា​ដែល​អ្នកលេង​មួយ​នេះ​មាន​ការការពារ​បាន​ត្រឹមត្រូវ​ហើយ​ ។ គ្រប់​សាច់ដុំ​ទាំងអស់​ក្នុង​រាងកាយ​ត្រូវបាន​រឹត​យ៉ាង​តឹង​ក្នុងពេល​រួមភេទ ហើយ​ការ​រឹត​សាច់ដុំ​នេះ​គឺជា​រឿង​ដ៏​ល្អ​សម្រាប់​សុខភាព​ ។​
  • សុខភាព​ស្បែក និង​ការ​រួមភេទ​៖ ការ​រួមភេទ​ធ្វើឱ្យ​បែក​ញើស ហើយ​វា​អាច​ជួយ​សម្អាតរ​ន្ធ​ញើស និង​ធ្វើឱ្យ​វា​មាន​ភាពស្រស់ស្អាត​ទៀតផង​ ។ មិនតែប៉ុណ្ណោះ ការ​រួមភេទ​ដោយ​គ្មាន​ភាព​តក់ក្រហល់​មាន​ទំនាក់ទំនង​គ្នា​នឹង​ការកាត់បន្ថយ​ជំងឺ​រលាក​ស្បែក​, កន្តួល​រមាស់ និង​ការដាក់​សម្ពាធ​លើ​ស្បែក​ ។​
  • ការ​រួមភេទ​ជួយ​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​៖
អ័រម៉ូន Oestrogen និង Endorphins នឹង​ត្រូវ​បញ្ចេញ​ក្នុង​រាងកាយ​ក្នុងពេល​រួមភេទ​ដើម្បី​ជួយ​បំបាត់អា​ការៈបាក់ទឹក​ចិត្តភ្លាមៗ​បាន​ ។ វា​មាន​ប្រសិទ្ធភាព​ណាស់​ទោះ​បី​ជា​មនុស្ស​ម្នាក់​នោះ​មាន​បញ្ហា​បាក់​ទឹកចិត្ត​ឥតឈប់ឈរនិង​ខ្លាំងក្លា​ក៏ដោយ​ ។​
  • បំបាត់​ការឈឺ​ក្បាល​ ការរួម​ភេទ​អាច​ជួយ​បន្ធូរ​សម្ពាធ​ក្នុង​សរសៃប្រសាទ​ដែល​ទៅ​បញ្ជា​ខួរក្បាល​ ។ ការ​ដែល​មាន​សម្ពាធ​ក្នុង​សរសៃប្រសាទ​ច្រើនតែ​បណ្តាលមកពី​ការឈឺ​ក្បាល​ ។​

​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Monash បានឱ្យដឹងថា អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​ស្ត្រី​អាច​ទទួលបាន​ពី​ការ​រួមភេទ​គឺ​ អាស្រ័យ​ទៅលើ​ភាព​ស្រើបស្រាល​ដល់​កំពូល​ក្នុងពេល​រួមភេទ​ ។  មានន័យ​ថា ស្ត្រី​គួរតែ​ឈាន​ដល់​ចំណុចកំពូល​នៃ​ការ​រួមភេទ​ដ៏​ស្រណុក​សុខ​ស្រួល​មួយ​ដើម្បី​អាច​ទទួលបាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ភាគច្រើន​បាន​៕

ចែករំលែកកាន់ទៅ

Share on FacebookTweet on TwitterPlus on Google+


EmoticonEmoticon

រក្សាសិទ្ធិគ្រប់យ៉ាង ដោយប្លុក អានរឿងសិច | អាយុក្រោម ១៨ ឆ្នាំ ហាមអាន | ប្រមូលផ្ដុំរឿងប្រលោមលោកក្ដៅសាច់ | អ្នកអត់ដៃគូ សាប់ខ្លួនឯង | ចុយថ្ងៃមិនគ្រប់ ចុយយប់បន្ថែម | បង្កើតនៅឆ្នាំ ២០១៨ ដោយ xnxxkhmerfor18.blogspot.com | កុំភ្លេចចែករំលែកទៅមិត្តរបស់អ្នក| សូមអរគុណ!